Connect with us

ជីវិតកម្សាន្ដ

Aum Patchrapa កំពុងរកមេធាវី ត្រៀមប្ដឹងក្រុមហ៊ុនល្បីមួយ

បានផុស

នៅ

ជារឿងមួយកំពុងតែកក្រើកនៅប្រទេសថៃ បន្ទាប់ពីតារាសម្ដែង Aum Patchara និងអ្នកចាត់ការ​ផ្ទាល់ខ្លួន ​បានទៅ​ជួប​មេធាវី​ ត្រៀមដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ល្បី​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក នៅទំព័រ Sitra Bia Bangkerd នៃក្រុមមេធាវីបស់លោក តាំ ស៊ីត្រា បានបង្ហោះរូបភាពកំពូលតារាស្រី Aum Patchara និងអ្នកគ្រប់គ្រង A Supachai ដែល​មក​សុំ​យោបល់​ពី​បញ្ហាផ្លូវច្បាប់ ត្រៀម​ជើង​ព្រូល​លើ​ក្រុមហ៊ុន​ដែលរំលោភបំពានលើនាង ដោយ​យក​រូប​ Aum ប្រើប្រាស់​នៅលើផលិតផលផុតកំណត់។

ដោយ​លោក​មេធាវី តាំ បានសរសេរសារថា “ថ្ងៃនេះ កញ្ញា Aum Patchrapa បានមកពិគ្រោះ​ជាមួយខ្ញុំ និង​ក្រុមការងារ Sittra Law Firm ដើម្បីសុំយោបល់ផ្នែកច្បាប់ នាងបានប្រាប់ខ្ញុំថាមានក្រុមហ៊ុន​របស់តារាល្បីមួយ បាន​ប្រើរូបភាពរបស់នាង​នៅលើប្រអប់ផលិតផលផុតកំណត់។ ទោះបី​ជា​កិច្ចសន្យា​បាន​ផុត​កំណត់​ក៏​ដោយ ដែល​នេះ​បាន​បណ្តាលឲ្យ​អ្នកទទួលបានការខូចខាត វាជារឿង​ធំ ខ្ញុំ​ធ្វើ​ការងារ​នេះ​ដោយ​ខ្លួន​ឯង”។

យ៉ាងណាមិញ​ ក្រោយមេធាវី​រូបនេះ​បានទម្លាយ ​មហាជន​ជាច្រើ​បាន​សម្រុក​បញ្ចេញ​មតិ​ និង​រង់ចាំ​តាមដាន​ទាំងអស់គ្នា​ តើនរណាជាក្រុមហ៊ុនរបស់តារាល្បីដែលយករូបភាព Aum Patchrapa ទៅប្រើប្រាស់យ៉ាងដូច្នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាយរឿងពិតទាំង ៦ ពីតួស្រីក្នុងរឿង “ជីវិតនាងឡាំយ៉ង” ពុំសូវមានអ្នកដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម