ជីវិតកម្សាន្ដ
ម្ចាស់បទ “ZOOM” ប្រើពេល ១៥ ឆ្នាំ ទើបមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចថ្ងៃនេះ
Jessi ជាតារាចម្រៀង និងរ៉េបសញ្ជាតិកូរ៉េ-អាមេរិក ដែលមានក្ដីសុបិនចង់ធ្វើឲ្យធំក្នុងឧស្សាហកម្មតន្ត្រីកូរ៉េ។ ដោយហេតុផលនេះហើយ ទើបនាងសម្រេចចិត្តចាកចេញពីស្រុកកំណើតនៅសហរដ្ឋអាមេរិក ទៅកូរ៉េខាងត្បូងនៅអាយុ ១៥ឆ្នាំ។

តារាកូរ៉េខាងត្បូងនេះ កើតថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៨៨ នៅទីក្រុងញូវយ៉ក ធំធាត់នៅរដ្ឋ New Jersey។ កាលនៅក្មេង Jessi មានសម្បុរមិនសូវសទេ ពេលទៅរៀន ក្មេងៗដទៃរើសអើងនាងថា ជាក្មេងអាស៊ីមិនចូលចំណោមគេ រហូតធ្វើឲ្យនាងពិបាករស់នៅ ទីនោះ។ Jessi តែងសម្ងំនៅក្នុងបន្ទប់តែម្នាក់ឯងក្រោយត្រលប់មកពីរៀនវិញ ហើយភាពស្ងប់ស្ងាត់បានធ្វើឲ្យនាងបែកគំនិតចាប់ផ្ដើមរៀនសរសេរចម្រៀង រៀនខាងតន្ត្រី រហូតរកឃើញទេពកោសល្យខ្លួនឯងនៅអាយុ ១៥ឆ្នាំ និងសម្រេចមករស់នៅកូរ៉េខាងត្បូងវិញ។

ដំបូងឡើយ នាងចូលរួមក្នុងកម្មវិធីកម្សាន្ត SM ដោយបានឆ្លងផុតការប្រឡងចម្រៀងរួចហើយ។ ប៉ុន្តែសិល្បករដែលប្រាថ្នាចង់បានយល់ថា តន្ត្រី SM មិនត្រូវនឹងស្ទីលរបស់នាងទេ។ ក្នុងឆ្នាំ ២០០៥ Jessi បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឧស្សាហកម្មតន្ត្រី។ នាងបានចេញអាល់ប៊ុមទោល Get Up ក្រោមផលិតកម្ម Doremi Records និងចេញអាល់ប៊ុមទោលទីពីរ The Rebirth ក្នុងឆ្នាំ ២០០៩។ ទោះជាយ៉ាងណា ការចេញផ្សាយដំបូងទាំងពីរនេះមិនទទួលបានជោគជ័យជាដុំកំភួននោះទេ។ Rapper រូបនេះថែមទាំងត្រូវដេកក្នុងសូណា ព្រោះនាងមិនមានលុយគ្រប់គ្រាន់ ដើម្បីជួលកន្លែងស្នាក់នៅនោះទេ។
នៅទីបំផុត នាងត្រូវសម្រាកពីតន្ត្រីមួយរយៈធំ ហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញទាំងបង្ខំចិត្ត។ ក្រោយមកក្នុងឆ្នាំ ២០១៤ Jessi បានវិលត្រឡប់មកឧស្សាហកម្មតន្ត្រីវិញ។ នាងបានចុះហត្ថលេខាជាមួយ YMC Entertainment ហើយក្លាយជាផ្នែកមួយនៃក្រុមចម្រៀងហ៊ីបហប Lucky J. ជាមួយនឹងក្រុម នាងបានចេញបទចម្រៀង Can Your Hear Me។ តារាកូរ៉េរូបនេះ ចាប់ផ្ដើមទទួលបានការទទួលស្គាល់នៅពេលដែលនាងបានចូលរួមក្នុង Unpretty Rapstar នាឆ្នាំ ២០១៥។
បន្ទាប់ពីនោះ នាងត្រូវបានគេអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Who’s Your Mama របស់ JYP និងវីដេអូចម្រៀងផ្សេងៗ។ បទនេះបានជាប់កំពូលតារាងតន្ត្រីកូរ៉េទាំ៩ ដោយជោគជ័យ។ បន្ទាប់ពីកេរ្តិ៍ឈ្មោះថ្មីមានភាពរសើបខ្លាំង Jessi បានចេញបទចម្រៀងទោលដំបូងរបស់នាងឈ្មោះ Ssenunni នៅក្នុងខែកញ្ញា ២០១៥ ។ បន្ទាប់មកនាងចេញបទចម្រៀងជាច្រើនទៀតដែលរួមមាន Gucci (២០១៧) និង Down (២០១៨) នៅក្រោមផលិតកម្ម YMC Entertainment ។ ក្រោយចប់បញ្ចប់កុងត្រាជាមួយ YMC Rapstar រូបនេះបានចុងកុងត្រាជាមួយ P Nation ក្នុងខែមករា ឆ្នាំ ២០១៩ ដែលជាផលិតកម្មរបស់តារាចម្រៀង PSY ជាមួយនឹងស្លាកសញ្ញាថ្មី នាងបានចេញបទចម្រៀង Who Dat B ។ បទចម្រៀងនេះគឺជាជោគជ័យផ្នែកពាណិជ្ជកម្ម និងឈរនៅលេខ៨ នៅលើតារាងលក់ចម្រៀងឌីជីថលពិភពលោក។

Jessi ក៏មាន EP ដែលមានចំណងជើងថា Nuna ដែលបានចេញផ្សាយនៅខែកក្កដា ឆ្នាំ ២០២០។ Nunu បានឡើងដល់កំពូលលេខ២ នៅលើ Gaon Digital Chart ជាមួយនឹងបទចម្រៀងនេះទទួលបានចំណាត់ថ្នាក់កំពូលទាំង១០ដំបូងរបស់នាង ក្នុងនាមជាសិល្បករទោល។ Nunu Nana ក៏ជាបទចម្រៀងទោលដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតរបស់នាងផងដែរ។ ដោយឡែកបទថ្មីមួយទៀត ដែលធ្វើឲ្យហ្វេនស្គាល់ពីភាពជោគជ័យរបស់ Jessi កាន់តែខ្លាំងលើសមុនគឺ ZOOM ដែលចេញកាលពីខែមេសា ក្នុងឆ្នាំ ២០២២៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចឮខ្សែប្រយុទ្ធលេខ ៩ Cho Gue-sung មានទំនាក់ទំនងស្នេហាជាមួយតារាម៉ូដែលម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


