ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានមិនព្រមលក់ប្រេងតម្លៃ ៦០ ដុល្លារតាម EU កំណត់ឡើយ
រុស្ស៊ីព្រមានម្តងទៀតថា មិនលក់ប្រេងឲ្យសហភាពអឺរ៉ុប និងក្រុមប្រទេស G7 ឡើយ បន្ទាប់ពីពួកគេព្រមព្រៀងគ្នា កំណត់តម្លៃប្រេងរុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ។

លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ជាក់ថា រុស្ស៊ីនឹងលក់ប្រេងឲ្យប្រទេសទាំងឡាយណា ដែលយល់ស្របតាមតម្លៃទីផ្សាររបស់រុស្ស៊ីប៉ុណ្ណោះ ទោះបីជារុស្ស៊ីត្រូវបន្ថយការផលិតក៏ដោយ ។
ជាមួយគ្នានោះ លោក Alexander Novak ព្យាករណ៍ថា ការកំណត់តម្លៃ ៦០ ដុលា្លររបស់ EU នេះ នឹងធ្វើឲ្យទីផ្សារគ្មានស្ថេរភាពនោះទេ ដោយសារតែវាផ្ទុយនឹងច្បាប់ពាណិជ្ជកម្មពិភពលោក ។

ខណៈដែលសហភាពអឺរ៉ុប បានកំណត់តម្លៃប្រេង និងកាត់ផ្តាច់ខ្លួនពីការចែកចាយប្រេងពីសមុទ្ររុស្ស៊ី, សហភាពអឺរ៉ុប និង G7 ក៏បានព្រមានផងដែរដល់ក្រុមហ៊ុនណា ដែលហ៊ានដឹកជញ្ជូនប្រេងពីរុស្ស៊ី ក្នុងតម្លៃលើសពី ៦០ ដុល្លារ នឹងមិនទទួលខុសត្រូវចំពោះបញ្ហាកើតឡើងណាមួយឡើយ ។
គួរបញ្ជាក់ថា ជាមួយតម្លៃបច្ចុប្បន្ន ប្រេងរុស្ស៊ី គឺមានតម្លៃ ៦៤ ដុល្លារក្នុងមួយបារ៉ែល ដែលតម្លៃនេះ លើសខ្វះគ្នា តែ ៤ ដុល្លារប៉ុណ្ណោះពីតម្លៃរបស់ EU កំណត់ ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


