ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មមនុស្សធម៌ប្រទេសបារាំងនៅកម្ពុជា ចុះព្យាបាលជំងឺជូនពលរដ្ឋនៅស្រុកកំពង់ស្វាយ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យកម្ពុជា ចុះព្យាបាលជំងឺដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២២។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានគណៈបក្សប្រជាជនកម្ពុជា ស្រុកកំពង់ស្វាយ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង សហការជាមួយគ្រូពេទ្យកម្ពុជា សរុបចំនួន១៦ ចុះព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ទន្ទឹមជាមួយគ្នានេះដែរ លោកជំទាវ បញ្ជាក់ថា សកម្មភាពនេះ គឺជាកិច្ចការងាររួមគ្នាជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌របស់ប្រទេសបារាំងនៅកម្ពុជា សរុបចំនួន១៦នាក់ ក្នុងនោះបុគ្គលិកខ្មែរចំនួន០៦នាក់ ចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២២ ដល់ប្រជាពលរដ្ឋនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ។ លោកជំទាវបន្ថែមថា សកម្មភាពនេះ ក៏ជាសកម្មភាពមួយស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារសុខភាពសមាលភាព សាធារណៈផងដែរ។

លោកជំទាវបានថ្លែងអំណរគុណក្រុមគ្រូពេទ្យដែលបានលះបង់ពេលវេលានិងថវិការផ្ទាល់ដើម្បីចុះមកពិនិត្យព្យាបាលជំងឺជូនលោកយាយ លោកតា ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា និន្នាការនយោបាយណាមួយឡើយ។ ប៉ន្តែសំដៅចូលរួមកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនា ក្នុងសហគមន៍តាមរយៈការផ្ដល់សេវា សុខភាពសាធារណៈដោយឥតគិតថ្លៃព្រោះថាបញ្ហាសុខភាពគឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងការអភិវឌ្ឍសង្គមជាតិ៕
អត្ថបទ៖ ឈាង មករា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


