Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីល្បីឈ្មោះ៣រូប នឹងមានវត្តមានក្នុង ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ថ្ងៃទី៩ ធ្នូនេះ

បានផុស

នៅ

គណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២ បានឱ្យដឹងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះថា រដ្ឋមន្ត្រីល្បីឈ្មោះ៣រូប ដែលនឹងមានវត្តមានក្នុង ពិធីសម្ពោធបើកកម្មវិធី ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ។ រដ្ឋមន្ត្រីទាំង ៣រូប មានដូចជា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា

និង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្ពោធបើកកម្មវិធី ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ នេះ មានប្រធានបទ “មួយថ្ងៃអាន មួយថ្ងៃដឹង” ដែលនឹងប្រព្រឹត្តទៅចាប់ពីវេលា ម៉ោង ៨ ព្រឹក នៅ “បណ្ណាល័យជាតិកម្ពុជា” ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ខាងលិចវត្តភ្នំ)។ ពិព័រណ៍សៀវភៅកម្ពុជា បើកជូនសាធារណជនចូលទស្សនាដោយសេរី ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃពេញ ចាប់ពីថ្ងៃសុក្រ ទី៩ ដល់ ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៧ព្រឹក ដល់ ៧យប់។

ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅក្នុងសង្គមខ្មែរ ជាពិសេស យុវជន និងយុវនារីខ្មែរ ដែលជាធនធានមនុស្សដ៏សំខាន់, ផ្សព្វផ្សាយសៀវភៅនានាដែលបានបោះពុម្ភផ្សាយ, បង្កើនវិធីនិទានរឿង និងសៀវភៅរឿងសម្រាប់កុមារ ដើម្បីបណ្តុះឱ្យកុមារស្រលាញ់ការអាន, លើកទឹកចិត្តអ្នកនិពន្ធឱ្យបន្តបញ្ចេញស្នាដៃថ្មីៗជាបន្ត។

នៅឆ្នាំនេះមានការចូលរួមតាំងពិព័រណ៍ច្រើន រហូតដល់ទៅ ១៩៧ស្តង់ ហើយមានការរំពឹងទុកថា មានការចូលរួមពីសាធារណជនជាង ១០ម៉ឺននាក់។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នៅឆ្នាំនេះ មិនមែនមានត្រឹមតែស្តង់លក់សៀវភៅតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែនឹងមានសកម្មភាពសប្បាយនានា ដូចជាការប្រគុំតន្រី្ត ជាមួយនឹងការលេងហ្គេមឈ្នះរង្វាន់ជាច្រើន។

គួរបញ្ជាក់ថា កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា បានត្រលប់មកវិញជាផ្លូវការ បន្ទាប់ពីខកខានធ្វើរហូតដល់ ២ឆ្នាំ ដោយសារបង្ការវិបត្តិកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៦ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

KPT+១៣ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម