ព័ត៌មានជាតិ
កម្ពុជា ជំរុញស្ថាប័នវិស្វកម្មអាស៊ាន រួមគ្នាដំណោះស្រាយបញ្ហាប្រឈមនានា ក្នុងយុគសម័យឧស្សាហកម្ម ៤.០
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកទឹកចិត្ត និងជំរុញដល់ស្ថាប័ន នៃបណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗ រួមគ្នាដំណោះស្រាយបញ្ហាប្រឈមនានានៅក្នុងយុគសម័យឧស្សាហកម្ម ៤.០”។

ថ្លែងបិទសន្និសីទ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី ៤០ កាលពីយប់ថ្ងៃទី ០៧ ធ្នូ នៅសណ្ឋាគារសុខា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ស្ថាប័នវិស្វកម្ម នៃបណ្ដាប្រទេសសមាជិកអាស៊ាននីមួយៗ គួរតែបង្កើនល្បឿនកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌវិស្វកម្មអាស៊ាន ក្នុងការរួមគ្នាត្រិះរិះរកដំណោះស្រាយនូវរាល់បញ្ហាប្រឈម ដែលកើតចេញពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដើម្បីទាញយកគុណប្រយោជន៍ពីការអភិវឌ្ឍបច្ចេកវិទ្យាទាំងនោះ សម្រាប់ធ្វើការផ្លាស់ប្ដូរតួនាទីរបស់វិស្វករក្នុងកិច្ចប្រតិបត្តិវិជ្ជាជីវៈវិស្វកម្មរបស់ខ្លួនឲ្យកាន់តែមានគុណភាព និងការទទួលខុសត្រូវខ្ពស់ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម នៅក្នុងតំបន់ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

លោករដ្ឋមន្ត្រីបានណែនាំសមាជិក នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចជា ៖
ទី១-សិក្សាពីលទ្ធភាព នៃការបង្កើតយន្តការថ្មីៗ និងបង្កើតជាវេទិកាបើកចំហ ដើម្បីគាំទ្រដល់រដ្ឋាភិបាលលើវិស័យអប់រំ និងឧស្សាហកម្ម រួមទាំងការលើកកម្ពស់ការតភ្ជាប់ខ្សែសង្វាក់ឌីជីថល។ ទី២-ចែករំលែកព័ត៌មាន បទពិសោធន៍ និងការអនុវត្តល្អបំផុតលើការបង្កើត និងអនុវត្តគោលនយោបាយលើកកម្ពស់ឧស្សាហកម្ម ៤.០។
ទី៣-រៀបចំជាយុទ្ធសាស្ត្របង្រួបបង្រួមអាស៊ាន ស្ដីពីការវិវឌ្ឍឧស្សាហកម្ម ៤.០ ដោយសង្កត់ធ្ងន់លើការលើកកម្ពស់នវានុវត្តន៍ និងឧស្សាហកម្មបច្ចេកវិទ្យា។
ទី៤-ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្តិក្នុងការគាំទ្រការផ្លាស់ប្ដូរឧស្សាហកម្មអាស៊ាន ទៅឧស្សាហកម្ម ៤.០ តាមរយៈកិច្ចសន្ទនាសាធារណៈ និងឯកជន ជាមួយនឹងការសហការជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងគោលដៅសម្របសម្រួលការអនុលោម និងការបញ្ជាក់ស្តង់ដារឌីជីថល សម្របសម្រួលលំហូរទិន្នន័យឆ្លងដែន និងអភិវឌ្ឍន៍វេទិការួមមួយលើតំណភ្ជាប់ស្ថិតិឧស្សាហកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ទី៥-ចូលរួមដោះស្រាយបញ្ហាប្រឈម ដែលនឹងកើតមានឡើងពីការរីកចម្រើននូវឧស្សាហកម្ម ៤.០ ក្នុងអាស៊ាន និងស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបនូវបញ្ហាប្រឈមទាំងនោះ។

គួរបញ្ជាក់ថា សន្និសីទ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី ៤០ មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ៦-៧ ខែធ្នូ ឆ្នាំ ២០២២ អង្គសន្និសីទទាំងមូល សម្រេចបាននូវ “សេចក្ដីថ្លែងការណ៍ភ្នំពេញ ស្ដីពីការផ្លាស់ប្ដូរតួនាទីវិស្វករ ក្នុងយុគសម័យឧស្សាហកម្ម ៤.០”។ សមិទ្ធផលនេះបានបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់អង្គការសហព័ន្ធវិស្វកម្មអាស៊ានក្នុងការពង្រឹង និងបង្កើនការត្រៀមលក្ខណៈរបស់វិស្វករ និងវិទ្យាស្ថានស្រាវជ្រាវនានាក្នុងតំបន់អាស៊ាន ដើម្បីប្រឈមនឹងការផ្លាស់ប្ដូរ និងប៉ះពាល់ផ្សេងៗ ដែលនឹងកើតមានឡើងក្នុងយុគសម័យឧស្សាហកម្ម ៤.០។

លោកបណ្ឌិត អ៊ិត សំហេង ជឿជាក់ថា តាមរយៈលទ្ធផល នៃសន្និសីទលើកទី ៤០ គឺជាបំណែកមួយក្នុងការចូលរួមសម្រេចឲ្យបាននូវក្របខណ្ឌរួម និងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានចូលរួមអបអរសាទរដល់សមាជិកអង្គការសហព័ន្ធវិស្វកម្មអាស៊ាន និងវិស្វករ ឬក្រុមហ៊ុនដែលមានស្នាដៃឆ្នើមក្នុងវិស័យវិស្វកម្ម ដែលទទួលបាននូវគោរមងារវិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្ដុង្គឧត្ដម វិស្វករកិត្តិយសជាន់ខ្ពស់ វិស្វករកិត្តិយស យុវវិស្វករឆ្នើមអាស៊ាន និងអបអរសាទរចំពោះស្ថាប័នវិស្វកម្មប្រទេសឥណ្ឌូណេស៊ី ដែលនឹងទទួលទង់របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន ទៅធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសហព័ន្ធវិស្វកម្មអាស៊ានលើកទី ៤១ ឆ្នាំ ២០២៣៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


