Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហើបគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប ខណៈបច្ចុប្បន្នកំពុងសិក្សា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងសិក្សាលើការកសាងផ្លូវល្បឿន​លឿនពីរាជធានីភ្នំពេញ ទៅកាន់សៀមរាបហើយ បន្ទាប់ពីមានផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងកំពុងខិតខំកសាងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២នេះ បានឲ្យដឹងថា សម្ដេច កំពុងធ្វើដំណើរលើផ្លូវល្បឿន​លឿនពីភ្នំពេញ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរឲ្យដឹងនៅលើទំព័រហ្វេសប៊ុកទៀតថា «យើងនឹងខិតខំកសាងផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញទៅបាវិតព្រំដែនវៀតណាម»។

នៅក្នុងការបង្ហោះនេះ មានគណនីហ្វេសប៊ុកឈ្មោះ សាន សៀមរាប បានចូលទៅ Commentថា «សុំមួយខ្សែទៀត ភ្នំពេញ-សៀមរាប សម្ដេចពុក»។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរឆ្លើយតបថា «កំពុងសិក្សាហើយ»៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម