KPT+
វ័យជំទង់ សូមគិតរឿងទាំងនេះមុនពេលសម្រេចចិត្តរួមភេទ
ការសម្រេចចិត្តថា តើត្រូវរួមភេទឬអត់ ជាសេរីភាព ប៉ុន្តែផលវិបាកគឺយើងខ្លួនឯងជាអ្នកទទួល។ ការរួមភេទជាលើកដំបូង អាចជាព្រឹត្តិការណ៍រំជួលចិត្តដ៏ធំមួយហើយពេលខ្លះ ពាក់ព័ន្ធដល់អនាគតយើងទាំងមូល។
មុននឹងជ្រើសរើសការរួមភេទលើកដំបូងសូមសួរខ្លួនឯងថា៖
ការរួមភេទនេះមានសុវត្ថិភាពដែរទេ?
ការឆ្លងរោគ និងការមានកូនជារឿងធំ។ នេះជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវគិត មុនសម្រេចចិត្តរួមភេទ។ កាផ្លាស់ប្ដូរគ្នា រវាងហានិភ័យរងជំងឺ និងភាពត្រេកត្រអាលមួយរយៈពេលមិនមានតុល្យភាពគ្នាទេ។ តើសាមីខ្លួន ពិតជាបានដឹងច្បាស់ពីវិធីការពារខ្លួនច្បាស់ដែរ? តើដៃគូនោះព្រមការពារដែរទេ? យើងមិនដឹងទេថាពួកគេពិតជាទើបនឹងរួមភេទលើកដំបូងដែរ ឬមួយមានដៃគូដែលមានជំងឺ។

ទំនាក់ទំនងជាមួយដៃគូ

សម្រាប់ការសម្រេចចិត្តរួមភេទ គួរតែមានភាពប្រាកដប្រជា និងមានផាសុកភាពជាមួយនឹងការប្រាស្រ័យទាក់ទងមួយនោះសិន។ បើបុរសឬនារីនោះ យើងទើបនឹងស្គាល់គេ តើយើងនឹងរងផលវិបាកដែរទេ ក្រោយការរួមភេទនេះ? កុំបង្ខំចិត្តធ្វើតាមការទាមទារនៃអ្នកណាម្នាក់ ដែលនឹងធ្វើឲ្យខ្លួនឯងមានអារម្មណ៍ថា ជាមនុស្សកំហុសចំពោះការសម្រេចចិត្តដែលមិនបានគិតត្រឹមត្រូវ។ កុំគិតឲ្យសោះថា មានតែការរួមភេទ ទើបអាចចងចិត្តគ្នាយូរអង្វែង។ តាមធម្មតា ស្នេហាពិត មិនសូវគិតអំពីការរួមភេទជាធំទេ។
ជាថ្មីម្ដងទៀតមានតែខ្លួនយើងប៉ុណ្ណោះ ដែលអាចសម្រេចថា តើសមនឹងឆ្លងកាត់ការរួមភេទហើយឬនៅ។ គ្មាននរណាម្នាក់មានសិទ្ធិបង្ខំឲ្យយើងរួមភេទទេ។ ការលួងលោមភាគច្រើន អន្ទាក់អ្វីមួយពុំនោះទេ អ្នកស្រលាញ់យើងពិតមែនរមែងតែងអាចរង់ចាំបានជានិច្ច។
សូមចងចាំថា យើងម្នាក់គត់ ដែលគួរតែគ្រប់គ្រងលើរាងកាយរបស់យើងហើយយើងតែងតែមានសិទ្ធិនិយាយថា «ទេ»។
ស្រោមអនាម័យនិងថ្នាំ
ខណៈពេលដែលស្រោមអនាម័យ (ប្រើត្រឹមត្រូវនិងជាប់លាប់) អាចការពារប្រឆាំងនឹងជំងឺឆ្លងតាមការរួមភេទនិងការមានផ្ទៃពោះបាន ទម្រង់នៃការពន្យារកំណើតផ្សេងទៀត (ដូចជាថ្នាំគ្រាប់) ក៏អាចការពារប្រឆាំងនឹងការមានផ្ទៃពោះ ប៉ុន្តែមិនការពារជំងឺឆ្លងតាមការរួមភេទបានទេ។ ថែរក្សាសុខភាពផ្លូវភេទរបស់យើងជារឿងចម្បងនិងចាំបាច់។
កុំខ្មាសអៀនក្នុងការសួរសំណួរនានា ទាក់ទងសុវត្ថិភាពនៃការរួមភេទជាមួយដៃគូ។
គ្រឿងស្រវឹងនិងការរួមភេទ
ផលប៉ះពាល់នៃគ្រឿងញៀននិងធ្វើឲ្យពិបាកក្នុងការគិតឲ្យបានច្បាស់ មុនការសម្រេចចិត្តល្អបំផុតអំពីការរួមភេទ។ ខណៈពេលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀនឬគ្រឿងស្រវឹងវាងាយស្រួលក្នុងការសម្រេចចិត្ត ដែលបង្កការសោកស្ដាយនៅពេលក្រោយ។ អាក្រក់ជាងនេះទៅទៀត មនុស្សមួយចំនួន នឹងប្រើឥទ្ធិពលនៃគ្រឿងស្រវឹងនិងគ្រឿងញៀនដទៃទៀតដើម្បីបង្ខំឲ្យមានការរួមភេទជាមួយពួកគេ។ ជៀសវាងការសេពគ្រឿងស្រវឹងនិងការប្រើប្រាស់គ្រឿងញៀន ការនៅពេលនៅតែពីរនាក់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកាមរោគ ការមានផ្ទៃពោះដែលមិនចង់បានឬត្រូវបានបង្ខំឲ្យរួមភេទ។
មនុស្សមិនស្មោះត្រង់

ពាក្យនេះត្រូវបានគេប្រើច្រើនណាស់សព្វថ្ងៃនេះ ដែលយើងទាំងអស់គ្នាគួរដឹងថាមានន័យយ៉ាងម៉េចហើយ។ មនុស្សខ្លះមើលទៅមិនគ្រោះថ្នាក់ប៉ុន្តែតាមពិតពួកគេចង់បានការរួមភេទ។ កុំទុកចិត្តនៅតែពីរនាក់អ្នកណាក៏ដោយ ព្រោះភេទទាំងពីរសុទ្ធតែងាយរងគ្រោះបាន។ ការរំលោភផ្លូវភេទបង្កជាជំងឺផ្លូវចិត្តពេញមួយជីវិត។ ចូរកុំទុកចិត្តលើសីលធម៌អ្នកណាទាំងអស់ដរាបណាយើងខ្លួនឯងអាចការពារនឹងប្រាកដថាខ្លួនឯងមានសុវត្ថិភាពសិន៕
អត្ថបទនេះសម្រាប់វ័យជំទង់ទាំងនារីនិងបុរស។
ប្រែសម្រួល ៖ Mr Tomorrow
ប្រភព៖ iwannaknow
ចុចអាន៖មូលហេតុអ្វីពលរដ្ឋសម័យនេះចេះផឹកគ្រឿងស្រវឹង និងជក់បារីតាំងពីវ័យជំទង់?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


