Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែងស្រីពៅ ជួបទុក្ខធំម្តាយជាទីស្រលាញ់ទទួលមរណភាព

បានផុស

នៅ

តារាកំប្លែងស្រីពៅ និងក្រុមគ្រួសារ ពេលនេះកំពុងមានទុក្ខដ៏ក្រៀមក្រំនិងសោកសៅ ខណ:ដែលអ្នកម្តាយជាទីស្រលាញ់​បានទទួលមរណភាពដោយគ្មានថ្ងៃវិលត្រឡប់វិញឡើយ។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់មិត្តភក្តិរួមអាជីពសិល្ប: អ៊ុក ដារ៉េត បានរៀបរាប់ឲ្យដឹងថា ថ្ងៃនេះបង ពៅ មានក្តីទុក្ខសោកដ៏ក្រៀមក្រំព្រោះអ្នកម្តាយជាទីស្រលាញ់បានទទួលមរណភាពវេលាម៉ោង ១២និង៣០នាទី រំលង​អាធ្រាត្រ​ឈាន​​​ចូលថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២២ ដោយរោគាពាធ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯតារាកំប្លែង ស្រីពៅ មុខឈើ នៅព្រឹកថ្ងៃ ទី១១ខែធ្នូឆ្នាំ២០២២ ក៏បានផ្លាស់ប្តូរប្រូហ្វាល់បង្ហាញពីការកាន់ទុក្ខអ្នកម្តាយជាទីស្រលាញ់ ដោយភ្ជាប់ជាមួយសាររៀបរាប់ដ៏សោកសៅយ៉ាងពន់ពេកដូច្នេះថា«ថ្ងៃទី១១ខែធ្នូ ឆ្នាំ​២០២២​គ្រួសារខ្ញំមានទុក្ខជាទម្ងន់អ្នកម្តាយនាងខ្ញុំ ប៉ែន ស៊ីហ៊ាង ​បានលា​ចាក​លោកនៅវេលាម៉ោង ​១២:៣០នាទីយប់ ​ឥឡូវនេះ​សនឹង​បុណ្យធ្វើនៅវត្តស្ទឹងមានជ័យ!»។

ចំពោះដំណឹងនៃមរណ:ទុក្ខដ៏ក្រៀមក្រំនេះបានធ្វើ ឲ្យមហាជននិងអ្នកសិល្ប:រួមអាជីពជាច្រើនសម្តែងការចូលរួមសោកស្តាយនិងរំលែកទុក្ខដ៏សោកសៅនេះជាមួយ ស្រីពៅ មុខឈើ និងក្រុមគ្រួសារផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម