ព័ត៌មានជាតិ
អិលអូអិលស៊ី ត្រៀមរៀបចំកម្មវិធីស្វាគមន៍កំពូលតារាចម្រៀង មាស សុខសោភា ជាទូតសុច្ឆន្ទៈរបស់ខ្លួន នៅផ្សារទំនើបអុីអន ២ និងមានផ្តល់ជូនកាដូជាច្រើនដល់អតិថិជន
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ៖ អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវវត្តមានទូតសុច្ឆន្ទៈរបស់ខ្លួនគឺអ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងស្រីជួរមុខនៅព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរួមចំណែកបន្ថែមទៀតក្នុងការចែករំលែកព័ត៌មានផលិតផលហិរញ្ញវត្ថុទៅកាន់អតិថិជន ដើម្បីអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសដៃគូហិរញ្ញវត្ថុដែលធានាបាននូវភាពរីកចម្រើនខ្ពស់សម្រាប់អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ដើម្បីទទួលស្វាគមន៍ទូតសុច្ឆន្ទៈរបស់ខ្លួននេះ អិលអូអិលស៊ី ក៏បានត្រៀមរៀបចំនូវកម្មវិធីប្រគំតន្ត្រីដែលនឹងមានការចូលរួមសម្ដែងដោយផ្ទាល់ពីអ្នកនាង មាស សុខសោភា និងក្រុមរាំ OMG ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៥ ល្ងាច ដល់ ៨ យប់ ថ្ងៃសៅរ៍ ទី ១៧ ខែធ្នូ ឆ្នាំ ២០២២ ស្ថិតក្នុងបរិវេណផ្សារទំនើបអុីអនម៉ល សែនសុខ ស៊ីធី ក្នុងគោលបំណងបង្កើតឱកាសរាក់ទាក់ស្និទ្ធស្នាលគ្នាបន្ថែមទៀត ក៏ដូចជាអនុញ្ញាតឲ្យអ្នកគាំទ្រអាចថតរូបដោយផ្ទាល់ជាមួយកំពូលតារាចម្រៀងដែលជាទូតសុច្ឆន្ទៈរបស់ខ្លួនមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ អិលអូអិលស៊ី ក៏បានត្រៀមផ្តល់ជូននូវកាដូពិសេសៗជាច្រើនជូនអតិថិជនដែលបានចូលរួមក្នុងកម្មវិធីផ្ទាល់ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៥ ល្ងាច នាថ្ងៃដដែល ក្នុងនោះរួមមាន៖
- សម្រាប់អតិថិជនបើកគណនីសន្សំឌីជីថល៖ នឹងមានឱកាសឈ្នះ នាឡិកាដៃ iWatch, JBL Speaker, ឆត្រ មួក ថង់បរិស្ថាន និងប្រតិទិន អិលអូអិលស៊ី ដ៏ស្រស់ស្អាត។ បញ្ជាក់៖ (រាល់អ្នកចូលរួមនឹងទទួលបានរង្វាន់ណាមួយគ្រប់ៗគ្នា រហូតរង្វាន់អស់ពីស្តុក)។
- សម្រាប់អ្នកមកដាក់ពាក្យធ្វើការ៖ នឹងទទួលបានប៊ិច អិលអូអិលស៊ី ដ៏ស្រស់ស្អាតភ្លាមៗ។
- សម្រាប់អ្នកមកទស្សនា៖ នឹងទទួលបាននូវការផ្តល់ជូនកាហ្វេ ឬភេសជ្ជៈដោយមិនមិនគិតថ្លៃដោយគ្រាន់តែថតរូប លេងនៅក្នុងកម្មវិធី និង បង្ហោះលើ Facebook របស់ខ្លួន ឬស្កេនទូទាត់តាម iPay Cambodia ដោយចំណាយត្រឹមតែ ៤០០ រៀលតែប៉ុណ្ណោះក្នុង ១កែវ។
- ព្រមជាមួយនឹងកម្មវិធីលេងហ្គេមសប្បាយៗជាច្រើនផ្សេងទៀត។
កុំភ្លេចណា៎! ចូលរួមកម្មវិធីទាំងអស់គ្នាដើម្បីទទួលបានកាដូឆ្នាំថ្មីពី អិលអូអិលស៊ី និងទទួលបាននូវភាពរីករាយ សប្បាយៗ ទាំងអស់គ្នា!
អិលអូអិលស៊ី សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ នៃកម្មវិធីក្នុងករណីចាំបាច់ ដោយពុំជូនដំណឹងជាមុន!

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន