ព័ត៌មានអន្ដរជាតិ
ស្ថានការណ៍មិនស្រួល! បារាំង ដាក់ពង្រាយមន្ត្រីប៉ូលិស ១ម៉ឺននាក់ឲ្យហើយ មុនការប្រកួតយប់នេះ
រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយនៅថ្ងៃពុធទី១៤ខែធ្នូនេះថា មន្ត្រីប៉ូលិសប្រហែល ១០០០០នាក់ នឹងបំពេញកាតព្វកិច្ចនៅក្នុងប្រទេសប្រទេសបារាំង អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ World Cup រវាងម៉ារ៉ុក និងបារាំង រួមទាំងមន្ត្រីប៉ូលិស ៥០០០នាក់នៅក្នុងទីក្រុងប៉ារីសផងដែរ។
ជម្រើសជាតិម៉ារ៉ុក បានក្លាយជាក្រុមបាល់ទាត់អាហ្វ្រិកដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោក។
មន្ត្រីប៉ូលិស និងសន្តិសុខចំនួន១០០០០នាក់ នឹងត្រូវចល័តនៅថ្ងៃពុធនេះ។ ក្នុងនោះមាន ៥០០០នាក់នៅទីក្រុងប៉ារីស ជាពិសេសនៅជុំវិញមហាវិថី Champs-Elysees និង៥០០០នាក់នៅខាងក្រៅទីក្រុងប៉ារីស។ មន្ត្រីទាំងនោះ ត្រូវបានដាក់ពង្រាយដើម្បីឃ្លាំមើល និងគ្រប់គ្រងការអបអរសាទររបស់អ្នកគាំទ្រក្រុមបាល់ទាត់ ក្រោយការប្រកួតបញ្ចប់។
លោករដ្ឋមន្ត្រីបាននិយាយថា វិធានការនេះត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងការគំរាមកំហែងភេរវកម្មដែលអាចកើតមាន និងធានាសណ្តាប់ធ្នាប់សាធារណៈ។ លោកបន្ថែមថា ចរាចរណ៍នៅលើមហាវិថី Champs-Elysees នឹងមិនត្រូវបានបិទនោះទេ ប៉ុន្តែស្ថានីយរថភ្លើងក្រោមដីប៉ារីសជាច្រើន នឹងត្រូវបិទ។
គួររម្លឹកថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បារាំងបានក្លាយជាក្រុមចុងក្រោយគេ ដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ បន្ទាប់ពីផ្តួលក្រុមអង់គ្លេសក្នុងការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
នាល្ងាចថ្ងៃសៅរ៍ដដែលនោះ នៅមហាវិថី Champs-Elysees ដែលជាកន្លែងសម្រាប់អ្នកគាំទ្រកីឡាក្នុងទីក្រុងប៉ារីស, ប៉ូលិសបានបំបែកអ្នកគាំទ្រម៉ារ៉ុក ដែលអបអរជ័យជម្នះរបស់ក្រុមជម្រើសជាតិពួកគេ ក្រោយឈ្នះព័រទុយហ្គាល់។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងប្រឆាំងនឹងពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានមនុស្សប្រហែល ២០០០០ នាក់នៅតាមដងផ្លូវ ខណៈមនុស្សប្រហែល ៤២ នាក់ត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យនេះ គឺជាការប្រកួត World Cup ចុងក្រោយ ក្នុងជីវិតរបស់ Messi
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង