Connect with us

កីឡា

យប់មិញ ខ្សែប្រយុទ្ធម៉ារ៉ុក បន្សល់ទុកកំណត់ត្រាដ៏ចម្លែកមួយនៅ World Cup

បានផុស

នៅ

វីរបុរសបាល់ទាត់របស់ក្រុមជម្រើសជាតិម៉ារ៉ុក កីឡាករ Youssef En-Nesyri បានបញ្ចប់យុទ្ធនាការ World Cup ជាមួយនឹងកំណត់ត្រាដែលគ្មាននរណាម្នាក់ចង់បាន។ កំណត់ត្រានោះគឺ​ គាត់អាចប៉ះបាល់បានតែបីដងប៉ុណ្ណោះ ក្នុងការប្រកួតដែលម៉ារ៉ុក ចាញ់បារាំង ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក។

កីឡាករ Youssef En-Nesyri
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនពេលប៉ះបារាំង ខ្សែប្រយុទ្ធម៉ារ៉ុករូបនេះបានបង្ហាញទម្រង់លេងដ៏អស្ចារ្យរហូតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃពុធ។ នៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយព័រទុយហ្គាល់, En-Nesyri រកបានមួយគ្រាប់ ជួយឲ្យម៉ារ៉ុក ក្លាយជាប្រទេសអាហ្រ្វិក និងអារ៉ាប់ដំបូងគេដែលឈានដល់វគ្គ ៤ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ En-Nesyri មិនអាចបង្ហាញឥទ្ធិពលដូចមុនឡើយពេលប៉ះក្រុមការពារតំណែងម្ចាស់ជើងឯកពិភពលោកនៅកីឡដ្ឋាន Al-Bayt ហើយឥឡូវនេះ ឈ្មោះរបស់គាត់បានចារនៅក្នុងសៀវភៅប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោករួចទៅហើយ។

ពេលចាប់ផ្តើមការប្រកួត កីឡាករវ័យ២៥ឆ្នាំរូបនេះ អាចប៉ះបាល់បានតែ៣ដងប៉ុណ្ណោះ មុនពេលគាត់ត្រូវបានអ្នកចាត់ការ Walid Regragui ប្តូរចេញនៅនាទីទី៦៦។

En-Nesyri បានក្លាយជាកីឡាករលេងបានលើស៤៥នាទី ដែលប៉ះបាល់បានតិចបំផុតក្នុងប្រវត្តិសាស្រ្ត World Cup៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យីអ៊ុនដាក់ អារក្សជាន់! Ronaldo ល្វីងមុខ ជួបរឿងអាក្រក់ផ្ទួនៗ នៅប៉ុន្មានខែចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម