សន្តិសុខសង្គម
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ បញ្ចប់ ត្រឹមខណ្ឌឫស្សីកែវ
ឫស្សីកែវ ជាខណ្ឌទី១៤ និងជាខណ្ឌចុងក្រោយបង្អស់ ដែលត្រូវបានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងរយៈពេល ១ឆ្នាំម្តង ដើម្បីបញ្ជាក់ឱ្យប្រជាពលរដ្ឋបានដឹងពី សមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយ។

ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ជាលើកទី១៤ និងជាលើកចុងក្រោយបង្អស់នេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅខណ្ឌឫស្សីកែវ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកស្រី កែវ សុខពិសី តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន ឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្ សារាជធានីភ្នំពេញ អាណត្តិទី៣ បានបញ្ចប់នៅត្រឹម ខណ្ឌឫស្សីកែវ ដោយសង្ឃឹមថា តាមរយៈវេទិកានេះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនទៅប្រជាពលរដ្ឋតាមរយៈការស្នើសុំ និងការលើកជាសំណូមពររបស់ពួកគាត់។ លោកបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តង សម្រាប់ខណ្ឌនីមួយៗដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារវិបត្តិ ជំងឺកូវីដ-១៩។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ នេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ចំនួន ៤នាក់ និងជាលាយលក្ខណ៍អក្សរចំនួន ៣១សន្លឹក។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់រួមមាន៖ ស្នើសុំតទឹកស្អាតសម្រាប់ប្រជាពើរដ្ឋ ៨០គ្រួសារ រស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចម្រះទី១ ស្នើសុំភ្លើងបំភ្លឺសាធារណៈ ធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ ស្នើពន្យល់ពីការផ្តល់កម្មសិទ្ធិដីធ្លីសម្រាប់ប្រជាពលរដ្ឋរស់តាមបណ្តោយច្រាំងទន្លេ ស្នើសុំផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងការសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងផ្សារថ្មីច្រាំងចម្រះ។

ចំពោះ សំណើ និងសំណូមពរខាងលើនេះ លោក ឯក ឃុនដឿន អភិបាល ខណ្ឌឫស្សីកែវ បានបញ្ជាក់ឱ្យដឹងថា ការស្នើសុំតទឹកស្អាតសម្រាប់ប្រជាពរដ្ឋ ៨០គ្រួសារ រស់នៅតាមដងទន្លេសាប ក្នុងសង្កាត់ច្រាំងចម្រះទី១ លោកទើបទទួលបាននៅពេលនេះ តែលោកសន្យាថា នឹងចុះទៅពិនិត្យជាក់ស្តែងជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីតជូន តែត្រូវដាក់ពាក្យស្នើសុំ។ ចំពោះការស្នើសុំអគ្គិសនីបំភ្លឺសាធារណៈ ការសុំធ្វើលូ ពង្រីកផ្លូវជាតិលេខ៥ អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធនឹងពិនិត្យលទ្ធភាព ដើម្បីដោះស្រាយ។

ចំពោះការស្នើសុំផ្តល់ប្រាក់ឧបត្ថមករណីស្លាប់ដោយជំងឺកូវីដ-១៩ លោក ឯក ឃុនដឿន បញ្ជាក់ថា អាជ្ញាធរបានដោះស្រាយលើបញ្ហានេះបាន ៤០គ្រួសារហើយ នឹងបន្តដោះស្រាយជាបន្តបន្ទាប់ទៀត ហើយចំពោះការស្នើសុំជួយអន្តរាគមន៍ដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួននៅក្នុងផ្សារថ្មីច្រាំងចម្រះ លោកសន្យាថា នឹងចាត់ការរឿងនេះ ដោយធ្វើរបាយការណ៍ទៅថ្នាក់រាជធានី ជាមួយនឹងការណែនាំឱ្យអ្នកអនុវត្តខុស កែប្រែឡើងវិញ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


