Connect with us

ជីវិតកម្សាន្ដ

ប្រេន Chanel ច្នៃឈុតពិសេសជូន Jennie ស្លៀកហើយទាក់ទាញហ្វេនចុច Like ច្រើនមិនធ្លាប់មាន

បានផុស

នៅ

Jennie សមាជិកក្រុម BLACKPINK ត្រូវប្រេនលំដាប់ពិភពលោក Chanel ច្នៃឈុតយ៉ាងពិសេសជូននាងសម្រាប់ស្លៀកសម្ដែងក្នុងការប្រគុំតន្ត្រី BORN PINK នៅទីក្រុងប៉ារីស ប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែលប្រិយមិត្តជាច្រើនដឹងរួចមកហើយ​ Kim Jennie គឺជាទូតសុឆន្ទៈនៃម៉ាកយីហោពិភពលោករបស់ Chanel ដោយនាងតែងតែបានអញ្ជើញឱ្យទស្សនាកម្មវិធី Chanel ជាច្រើនដង និងត្រូវបានម៉ាកយីហោមួយនេះផ្ដល់ជូននូវសម្លៀកបំពាក់ថ្មីៗ ប្លែកៗ និងប្រណីតរហូតមក។ គ្រប់ឈុតដែលសមាជិក BLACKPINK រូបនេះបានស្លៀកសុទ្ធតែពិសេស ជាឈុតកម្រ ដែលផលិតក្នុងចំនួនកំណត់បំផុត ហើយតែងតែលក់ដាច់អស់ៗ ក្រោយពេល Jennie ស្លៀកពាក់វា។

ជាក់ស្ដែងថ្មីៗនេះ Jennie បានបង្ហោះរូបជាច្រើនសន្លឹកនៅលើ Instagram ផ្ទាល់ខ្លួន ដែលរូបទាំងនោះនាងបានស្លៀកសម្លៀកបំពាក់នៅក្នុងការប្រគុំតន្ត្រី BORN PINK នៅអឺរ៉ុប ហើយឈុតនោះគឺជាផលិតផលច្នៃប្រឌិតពីម៉ាកយីហោ Chanel ជូន Jennie យ៉ាងពិសេស។ បន្ទាប់ពីចែកចាយរូបរបស់ខ្លួន Jennie បានទាក់ទាញអ្នកគាំទ្រឱ្យចូលមកចុច like រាប់លានមិនធ្លាប់មានពីមុនមក។

សូមទស្សនារូបថតរបស់ Jennie!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ BLACKPINK ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងសំលៀកបំពាក់ដ៏ប្រណិត ក្នុងការប្រគំតន្ត្រីនៅ បារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម