KPT+
លាតត្រដាងអាថ៌កំបាំងពីរូបគំនូរ Mona Lisa ៦ រឿង
រូបគំនូរ Mona Lisa គូរដោយលោក Leonardo da Vinci បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរប្រមាណ ៦លាននាក់ទៅទស្សនានៅសារមន្ទីរ Louvre ជារៀងរាល់ឆ្នាំមិនដែរខាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រាវជ្រាវរកឃើញថាមានអត្ថន័យជាច្រើនទៀតកំពុងបង្កប់នៅក្នុងគំនូរ ហើយទាមទារការពិនិត្យនិងពិចារណាជាច្រើនទម្រាំរកបានព័ត៌មានដូចខាងក្រោមនេះ៖
១. ផ្ទៃខាងក្រោយមិនស្មើគ្នា

ប្រសិនបើអ្នកក្រឡេកមើលឲ្យជិតទៅនឹងទិដ្ឋភាពផ្ទៃខាងក្រោយ នោះអ្នកនឹងឃើញថាម្ខាងខ្ពស់ម្ខាងទាប។ ផ្នែកនៅខាងស្តាំក្បាលរបស់នាងហាក់ដូចជាត្រូវលាបពណ៌នៅកម្រិតខ្ពស់ជាងផ្នែកខាងឆ្វេង។ ដូច្នេះនៅពេលអ្នកកម្រើកភ្នែករបស់អ្នកពីស្តាំទៅឆ្វេង អ្នកនឹងសម្គាល់ឃើញការផ្លាស់ប្តូរ។
២. ស្ត្រីដ៏អាថ៌កំបាំង
ដំបូងគេប៉ាន់ស្មានថា Mona Lisa គឺជាស្ត្រីអភិជន អ្នកខ្លះទៀតថារូបនេះជារូបលោក Leonardo da Vinci ជាស្ត្រី ខណៈមានអ្នកជឿថានាងគឺជាគូស្នេហ៍ ២០ឆ្នាំរបស់គាត់។ បច្ចុប្បន្នគេសន្មត់ថា Mona Lisa មានឈ្មោះ Lisa Gherardini del Giocondo ជាឈ្មោះពិត។
៣. ចិញ្ចើមមួយសរសៃ

ដំបូងឡើយគេពិតជាងឿងឆ្ងល់មែនទែនចំពោះស្ត្រីគ្មានចិញ្ចើមរូបនេះ ស្រាប់តែអ្នកជំនាញធ្វើការពង្រីកមើលឲ្យលម្អិតទើបឃើញថាមានចិញ្ចើមមួយសរសៃនៅផ្នែកខាងឆ្វេង។ យ៉ាងណាក្ដី គេនៅតែមិនទាន់ជ្រាបពីហេតុផលដែលលោក Leonardo da Vinci គូសចិញ្ចើមតែមួយសរសៃគត់។
៤. ការងប់ងល់ចំពោះគំនូរ
ជាទូទៅ វិចិត្រករមួយណាក៏មានគំនូរសំណព្វចិត្តដែរ សម្រាប់ លោក Leonardo da Vinci គេអាចនិយាយបានថា Mona Lisa គឺជាគំនូរសំណព្វចិត្តរបស់គាត់ ព្រោះថាគាត់យកគំនូរនេះតាមខ្លួនគ្រប់ពេលអស់រយៈពេលយ៉ាងតិច៤ឆ្នាំ។
៥. តិចនិកដ៏អស្ចារ្យ
នៅពេលមើលកាន់តែជិតនៃគំនូរ អ្នកនឹងឃើញស្បៃមួយដែលមិនមែនជាការងាយសម្រាប់គូរទេ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា លោក Leonardo លាបពណ៌ទេសភាពជាមុនសិន បន្ទាប់មកប្រើបច្ចេកទេសពិសេសបន្ថែមស្បៃពីលើ។

៦. គូរមិនទាន់ចប់
អ្នកជំនាញបង្ហាញថាម្រាមដៃឆ្វេងមិនទាន់គូរចប់នៅឡើយទេ តាមពិតទៅអ្នកក៏អាចឃើញពីរបៀបដែលគាត់ដាក់ម្រាមដៃចង្អុលឆ្វេងដែរ តែក្រោយមកគេកែវាទៅជាអ្វីដែលយើងឃើញឥឡូវនេះ។

ក្រៅពីរឿងទាំង ៦ខាងលើនេះហើយ នៅមានរឿងរ៉ាវប្លែកៗដែលអ្នកគួរដឹងរួមមាន៖
_ កាលពីឆ្នាំ ១៩៥៦ មានមនុស្សម្នាក់គប់ដុំថ្មដាក់គំនូរនេះចំកែងដៃ ធ្វើឲ្យមានការកែគំនូរ
_ Da Vinci គូរ Mona Lisa នៅលើក្ដារឈើ poplar
_ មានភួយគ្រប់ដណ្ដប់ជង្គង់និងពោះរបស់ Mona Lisa នៅក្នុងគំនូរ
_ យោងតាមការប៉ាន់ស្មាន Mona Lisa ប្រហែលជាទទួលរងអំពើហិង្សាក្នុងគ្រួសារទើបបណ្ដាលឲ្យមានស្លាកស្នាមតូចមួយនៅលើបបូរមាត់របស់នាង៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ គំនូរល្បីៗទូទាំងពិភពលោក ៦ ផ្ទាំង ត្រូវគេលួច ដោយសារតែតម្លៃរាប់លាន
ចុចអាន៖ គំនូរ ១០ ផ្ទាំងនេះ មានឈ្មោះល្បីទូទាំងពិភពលោក ឯតម្លៃវិញកប់ក្ដោង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


