Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ប្រកាសធ្វើសមយុទ្ធយោធានៅ កូសូវ៉ូ ខណៈកំពុងតានតឹងជាមួយ ស៊ែប៊ី

បានផុស

នៅ

បេសកជនរបស់អង្គការណាតូនៅប្រទេសកូសូវ៉ូបានប្រកាសកាលពីថ្ងៃអាទិត្យថា នឹងធ្វើសមយុទ្ធយោធា “យុទ្ធសាស្ត្រ” ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈការ​ប្រកាស​នេះ​បាន​កើត​ឡើង ​ចំពេល​មាន​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ដែល​គាំទ្រ​លោក​ខាង​លិច​របស់​កូសូវ៉ូ និង​ខេត្តជនជាតិ​ភាគតិច​របស់ស៊ែប៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកជនរូបនេះបានប្រកាសតាមរយៈគណនី Twitter របស់ខ្លួនថា “កងកម្លាំងកូសូវ៉ូ (KFOR) នឹងធ្វើសមយុទ្ធយោធាជិតមូលដ្ឋានរបស់ខ្លួននៅតំបន់ហ្វឹកហ្វឺន Novo Selo ។

ទន្ទឹមនោះ សមយុទ្ធនេះក៏មានគោលបំណងបណ្តុះបណ្តាលអង្គភាព KFOR ដើម្បីធានាសេរីភាពនៃការធ្វើដំណើរ ក្នុងស្ថានភាពឆ្លើយតបវិបត្តិ ហើយវាក៏នឹងមានសកម្មភាពក្លែងធ្វើយុទ្ធសាស្ត្រ និងសកម្មភាពដឹកជញ្ជូនផ្សេងៗផងដែរ” ។

“សេរីភាពនៃការធ្វើដំណើរ” អាចជាការសំដៅចំពោះការដករបាំងចេញ ដែលជនជាតិភាគតិចស៊ែប៊ីរបស់កូសូវ៉ូបានសាងសង់នៅជុំវិញសហគមន៍របស់ពួកគេកាលពីដើមខែនេះ ដើម្បីការពារប្រឆាំងនឹងការលុកលុយដោយកងកម្លាំងសន្តិសុខអាល់បានី ។

គួរបញ្ជាក់ថា ប្រទេសកូសូវ៉ូ ដែលបានប្រកាសឯករាជ្យជាឯកតោភាគីពីប្រទេសស៊ែប៊ីក្នុងឆ្នាំ ២០០៨ ត្រូវបានកាន់កាប់ដោយកងកម្លាំងអង្គការណាតូ ចាប់តាំងពីឆ្នាំ ១៩៩៩ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អង់គ្លេស ត្រៀមផ្ដល់គ្រាប់កាំភ្លើងធំរាប់រយពាន់គ្រាប់ឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម