កីឡា
ចូវ សុធារ៉ា ៖ កីឡាការិនីចំបាប់កម្ពុជា ចាញ់ប្រៀបគេលើកំលាំង ប៉ុន្តែបើបច្ចេកទេសមិនលើគ្នានោះទេ
ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ កម្ពុជាទទួលបានមេដាយសរុបរហូតដល់ទៅ១៩គ្រឿង មាស៣ ប្រាក់៣ និង សំរឹទ្ធិ១៣គ្រឿង ។ប៉ុន្តែក្នុងចំណោមមេដាយមាសទាំង៣នោះ កីឡាការិនីមិនទាន់មានអ្នកណាដណ្តើមយកបាននោះទេ ដោយឈ្នះត្រឹមមេដាយប្រាក់ និង សំរឹទ្ធិតែប៉ុណ្ណោះ។

ពាក់ព័ន្ធនិងចំណុចនេះ គ្រូបង្វឹកជម្រើសជាតិនារី ចូវ សុធារ៉ា បានលើកឡើងថា« សម្រាប់ការប្រកួតចុងក្រោយនៅ កម្ពុជានេះ សង្កេតឃើញថា មានភាពខុសប្លែកគ្នាជាងលើកមុន ដោយមានការកើនឡើងកម្រិតបច្ចេកទេស១កម្រិតទៀត ប៉ុន្តែនៅមានកីឡាការិនី មួយចំនួនមិនទាន់ឈានទៅរកកម្រិតល្អនោះដែរ។ អតីតម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ អៈអាងថា និងខិតខំបង្កើនការហ្វឹកហាត់នៅក្នុងស្រុក និងបញ្ចូនពួកគាត់ទៅហ្វឹកហាត់នៅប្រទេស ក្រៅបន្ថែមទៀត»។

« បើនិយាយពីចំណុចខ្សោយ កម្ពុជាចាញ់ប្រៀបគេបន្តិច ត្រង់មិនសូវមានថាមពល ចំពោះបច្ចេកទេសមិនសូវលើ គ្នាប៉ុន្មាននោះទេ ប៉ុន្តែយើងចាញ់គេត្រង់កំលាំងនិងតែម្តង»។ នេះជាការលើកឡើងបន្ថែមរបស់ ចូវ សុធារ៉ា។
អតីតម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ អៈអាងថា « ការហ្វឹកហាត់មានដូចៗគ្នា តែបើនិយាយពីការប្រកួត និងការហ្វឹកហាត់វាខុសគ្នា គឺពាក់ព័ន្ធទៅនិងអារម្មណ៍ ចិត្តសាស្រ្ត ប្រសិនយើងមិនមានចំណុច២នេះខ្ពស់ទេ ការប្រកួតយើងធ្វើមិនបានល្អនោះទេ។ ពេលដែលការប្រកួតជិតមកដល់ អត្តលិកនីមួយគឺគេងមិនលក់ ចឹងហើយទើបធ្វើឲ្យបាក់កំលាំងមួយចំនួន ទើបពួកគេធ្វើមិនបានល្អពេលប្រកួត»។

ឆ្លងកាត់ការប្រកួតលើកនេះ អ្នកនាង ចូវសុធារ៉ា អៈអាងថា « ការរៀបចំធ្វើម្ចាស់ផ្ទះអាស៊ីអាគ្នេយ៍នេះ គឺល្អ ដោយបានស្ទង់សមត្ថភាព ចឹងដល់ពេលស៊ីហ្គេមមកដល់និងដឹងថា អាចទៅដល់គេឬយ៉ាងម៉េច ឬក៍ដឹងថាខ្វះខាតអ្វីខ្លះ យើងកែរប្រែរៀបចំអោយហើយស្រេចតែម្តង។ ទម្រាំដល់ពេលស៊ីហ្គេម កីឡាការិនីកម្ពុជា និងអាចដណ្តើមយក មេដាយបាន ព្រោះកីឡាការិនីកម្ពុជា និង កីឡាការិនីប្រទេសផ្សេង ទាំងកំលាំងនិង បច្ចេកទេសគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែដូចឡែកកីឡាករវិញ រាងនៅឆ្ងាយបន្តិច»។

សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺមានកីឡាការិនីចូលរួមចំនួន៨រូប ដោយប្រកួតលើវិញ្ញាសា សេរីទាំងអស់ លើប្រភេទទម្ងន់ ៥០គីឡូ, ៥៣ , ៥៥ , ៥៧ , ៥៩, ៦២, ៦៥,៧២ និង ៧៦ គឺជាប្រភេទម្ងន់ដែលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមតែម្តង៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៧ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


