កីឡា
តើ Cristiano Ronaldo អបអរ Messi ឈ្នះ World Cup ដែរឬទេ?
តើវីរបុរសបាល់ទាតរបស់ព័រទុយហ្គាល់ Cristiano Ronaldo អបអរសាទរ Lionel Messi ដែលជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញបំផុតហើយឬនៅ បន្ទាប់ពីអាហ្សង់ទីនក្លាយជាជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា?

នេះគឺជាសំណួរក្ដៅមួយដែលអ្នករាល់គ្នាចង់ដឹង ចាប់តាំងពី Messi នាំអាហ្សង់ទីនឈ្នះបារាំងដោយបាល់ប៉េណាល់ទីកាត់សេចក្ដីក្នុងលទ្ធផល ៤-២ ក្នុងពហុកីឡដ្ឋាន Lusail កាលពីថ្ងៃអាទិត្យកន្លងទៅ ។
ពាក់ព័ន្ធនឹងចម្លើយនេះ សារព័ត៌មានឥណ្ឌា Latestly បានចុះផ្សាយថា Cristiano Ronaldo មិនទាន់អបអរ ឬផ្ញើសារអ្វីមួយទៅកាន់ Messi នៅឡើយទេ ខណៈអតីតខ្សែប្រយុទ្ធរបស់ប្រេស៊ីល Ronaldo Luis Nazario de Lima, អតីតកីឡាករអង់គ្លេស David Beckam និងមិត្តរួមក្រុម Paris SG គឺកីឡាករ Neymar បានសាទរអាហ្សង់ទីនចំពោះការគ្រងជើងឯកមួយនេះ ។

គួរបញ្ជាក់ថា Cristiano Ronaldo បានបង្ហាញទម្រង់លេងមិនសមប្រកបឡើយសម្រាប់ការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ ២០២២ នេះ ដោយកីឡាករវ័យ ៣៧ ឆ្នាំរូបនេះភាគច្រើនស្ថិតក្នុងកៅអីបម្រុង ហើយព័រទុយហ្គាល់ក៏បានជ្រុះចេញពីពានរង្វាន់មួយនេះផងដែរ ត្រឹមវគ្គ ៨ ក្រុមចុងក្រោយដោយប្រកួតចាញ់ម៉ារ៉ុក ១-០ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Latestly
ចុចអាន ៖ ទីបំផុត Messi នាំពាន World Cup ទៅដល់ទឹកដី អាហ្សង់ទីន ហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


