Connect with us

កីឡា

ទីបំផុត Messi នាំពាន World Cup ទៅដល់ទឹកដី អាហ្សង់ទីន ហើយ

បានផុស

នៅ

យន្តហោះដឹកម្ចាស់ជើងឯក World Cup គឺក្រុមជម្រើសជាតិអាហ្សង់ទីន និងប្រធានក្រុម Lionel Messi បានចាកចេញពីប្រទេសកាតា ទៅដល់អាកាសយានដ្ឋានអន្តរជាតិ Ezeiza ក្នុងទីក្រុង ប៊ុយណូស៊ែ ហើយ នៅម៉ោង២:៤០ នាទីព្រឹកថ្ងៃអង្គារទី២០ខែធ្នូ (ពេលវេលានៅអាហ្សង់ទីន)។

បន្ទាប់ពីបានយកឈ្នះបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យទី១៨ខែធ្នូ កីឡាករអាហ្សង់ទីន នឹងត្រូវចំណាយពេលមួយយប់នៅឯកន្លែងហ្វឹកហាត់របស់សមាគមបាល់ទាត់អាហ្សង់ទីន (AFA) ក្បែរអាកាសយានដ្ឋាន ជាកន្លែងអ្នកគាំទ្ររាប់ម៉ឺននាក់ រង់ចាំស្វាគមន៍ពួកគេ។

បន្ទាប់មក ពួកគេនឹងចាប់ផ្តើមដំណើរទៅកាន់កណ្តាលទីក្រុង ប៊ុយណូស៊ែ ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារទៅ ដោយមនុស្សរាប់លាននាក់នឹងប្រមូលផ្តុំគ្នាអបអរនៅតាមដងផ្លូវ។

Messi ដែលស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ គឺជាកីឡាករដំបូងគេដែល ចេញពីយន្តហោះ កាន់ពាន World Cup ខណៈគ្រូបង្វឹកលោក Lionel Scaloni នៅពីក្រោយ។

រូបភាព​របស់ Messi ត្រូវ​បាន​គេ​តុបតែង​លើ​កន្ទុយ​យន្តហោះ​ ជាមួយ​ពាក្យ​ថា “ក្រុម​មួយ ប្រទេស​មួយ ក្តី​សុបិន​មួយ” នៅ​ចំហៀង។

កីឡាករ បានចុះពីយន្តហោះតាមកម្រាលព្រំពណ៌ក្រហម ឆ្ពោះត្រង់ទៅកាន់ឡានក្រុងដែលកំពុងរង់ចាំ ខណៈបទចម្រៀង World Cup របស់ពួកគេ ចំណងជើង “Muchachos” ត្រូវបានបន្លឺឡើង៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្រធាន FIFA ចង់ឲ្យ World Cup លេង ៣ឆ្នាំម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម