ព័ត៌មានជាតិ
អ្នកជំនាញថា បើកូនមានស្នេហាក្នុងវ័យសិក្សា ការបន្ទោសបង្អាប់ មិនអាចជួយអ្វីបានឡើយ
ការស្តីបន្ទោស ឬបង្ហាញអាការៈមិនពេញចិត្តណាមួយ មិនមែនជាវិធីសាស្ត្រដោះស្រាយបញ្ហា កូនមានស្នេហាក្នុងវ័យសិក្សាឡើយ ព្រោះក្មេងខ្លះអាចយល់ ក្មេងខ្លះមិនអាចយល់។ លោក យិន សុភាព នាយកសាលារៀន គ្រូយើង ណែនាំឱ្យស្ងប់ចិត្ត ហើយរកវិធីសាស្ត្រត្រឹមត្រូវ ដើម្បីអប់រំកូនឱ្យមានប្រសិទ្ធភាព ដោយការស្វែងយល់ និងលើកទឹកចិត្ត។
លោកលើកឡើងបែបនេះ ក្នុងកម្មវិធី “៣០នាទី ជាមួយគ្រូយើង” ដែលរៀបចំឡើងដោយកម្ពុជាថ្មី។

បើតាមប្រសាសន៍នាយកសាលារូបនេះ ក្មេងនៅចន្លោះអាយុ ១២ឆ្នាំ គឺចាប់ផ្តើមចូលចិត្តឯករាជ្យ សេរីភាព ហើយចង់អនុវត្តការគិតរបស់ខ្លួនជាហូរហែរ។ ដូចនេះ ក្នុងនាមជាអាណាព្យាបាល គប្បីការពារគាត់តាមវិធីសាស្ត្រត្រឹមត្រូវ ដោយការស្វែងយល់ពីគាត់ ធ្វើជាមិត្តជិតស្និតនឹងគាត់ ជាជាងព្យាយាមគ្រប់គ្រងគាត់។ លោករម្លឹកដែរថា គួរយកចិត្តទុកដាក់ខ្លាំង ចំពោះកូនស្រី ព្រោះក្មេងស្រីងាយរងគ្រោះបំផុតក្នុងទំនាក់ទំនងក្មេងខ្ចីនេះ។

លោកពន្យល់ថា ក្មេងៗត្រូវការ ការយកចិត្តទុកដាក់ និងមនុស្សដែលយល់ពីគាត់ បែបនេះហើយ ទើបគាត់ចូលចិត្តយករឿង គ្រប់យ៉ាងទៅប្រាប់មិត្ត ដែលមានវ័យស្របាលគ្នា។ ហេតុនេះ ក្នុងនាមជាអាណាព្យាបាល ត្រូវតែស្វែងយល់ពីគាត់ ថាហេតុអ្វី គាត់ចូលចិត្តក្មេងប្រុសម្នាក់នោះ ដើម្បីងាយស្រួលដឹងពីវិធីទប់ស្កាត់បានទាន់ពេល ពិសេសត្រូវចេះលើកទឹកចិត្តគាត់ ពន្យល់គាត់ឱ្យបានយល់ពីហេតុ ហើយនិងផល។
ចង់បង្ហាញឱ្យមាតាបិតាគ្រប់រូប បានយល់ និងទទួលស្គាល់ថា មនោសញ្ចេតនាជារឿងធម្មជាតិ មិនអាចហាមឃាត់បានឡើយ។ ដូចនេះ នៅពេលដែលបុត្រធីតាមានស្នេហាក្នុងវ័យសិក្សា ជាអាណាព្យាបាល គប្បីពន្យល់កូនឱ្យបានយល់ពីបញ្ហាមនោសញ្ចេតនា ថាតើ នៅពេលដែលគាត់មានស្នេហាក្នុងវ័យនេះ នឹងមានវិបត្តិអ្វីកើតឡើង។ ពិសេសត្រូវយកចិត្តទុកដាក់ចំពោះកូនបន្ថែមទៀត ដោយការលើកទឹកចិត្ត និងស្តាប់រឿងក្នុងចិត្តរបស់គាត់ ជាជាងធ្វើជាអ្នកគ្រប់គ្រងគាត់៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


