កីឡា
អាវផាយដែល Messi ពាក់លើកពាន World Cup ថ្ងៃមុន ជារង្វាន់ពីឥស្សរជនជាន់ខ្ពស់មួយរូប
តាមពិតអាវផាយឈ្មោះ Bisht ដែល Messi ពាក់ពេលលើកពាន World Cup គឺជារង្វាន់របស់លោក Ahmed Al Barwani បានផ្ដល់ជូនដ៏ធំនេះ ដល់ខ្សែប្រយុទ្ធអាហ្សង់ទីន។

តាមរយៈបណ្ដាញ Twitter លោក Ahmed Al Barwani ជាមេធាវី និងជាសមាជិកសភាក្នុងប្រទេសអូម៉ង់បានសរសេរថា “ពីស៊ុលតង់នៃប្រទេសអូម៉ង់ ខ្ញុំសូមអបអរសាទរអ្នកសម្រាប់ការឈ្នះការប្រកួត World Cup Qatar 2022។ The Arabic Bisht ជានិមិត្តរូបនៃភាពក្លាហាន និងប្រាជ្ញា។ ខ្ញុំផ្ដល់ឲ្យអ្នកនូវប្រាក់មួយលានដុល្លារ ជាថ្នូរនឹងអាវផាយ Bisht”។
បន្ថែមពីនេះសមាជិកសភា Ahmed បានប្រាប់កាសែត The National ថា “ខ្ញុំនៅកីឡដ្ឋានមើលការផ្សាយផ្ទាល់ នៅពេលនោះអធិរាជនៃប្រទេសកាតាបានផ្ដល់នូវ Bisht ដល់ Messi ។ សូមប្រាប់ពិភពលោកថា យើងនៅទីនេះ ហើយនេះ ជាវប្បធម៌របស់យើង សូមដឹងឲ្យច្បាស់”។

ទោះយ៉ាងណា អាវពិសេសចំនួនពីរត្រូវបានបង្កើតឡើងសម្រាប់ Messi និអ្នកចាំទីបារាំង Hugo Lloris ក្នុងព្រឹត្តិការណ៍ដែលបារាំងចេញមកទទួលជ័យជម្នះជំនួសអាហ្សង់ទីន ខណៈអាវផាយប្រភេទនេះមានតម្លៃ ១ លានដុល្លារឯណោះ។

សូមបញ្ជាក់ថា Bisht គឺជាអាវផាយដែលព្រះអង្គម្ចាស់កាតា Sheikh Tamim bin Hamad Al Thani ទ្រង់បំពាក់ឲ្យ Messi ដើម្បីជាកិត្តិយសដល់ប្រធានក្រុមជម្រើសជាតិ ដែលបានឈ្នះក្លាយជាជើងឯកពិភពលោក។ ចំពោះបុរសដែលពាក់អាវផាយបានតែក្នុងឱកាសពិសេសដែលមានសំណាង ហើយមិនមែនគ្រប់គ្នាមានសិទ្ធិប្រើវាបានទេ។ ព្រោះ Bisht ទុកសម្រាប់តែឥស្សរជនជាន់ខ្ពស់ពាក់ជាសញ្ញានៃការដឹងគុណ និងការគោរពប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


