ជីវិតកម្សាន្ដ
Chompoo បង្អួតភូមិគ្រឹះលំដាប់អភិជន តម្លៃវិញរាប់លាន
តារាសម្ដែង Chompoo Araya ទើបតែបង្ហាញពីភូមិគ្រឹះលំដាប់អភិជនរបស់នាង ដែលទើបតែសាងសង់ជាប់ជាមួយនឹងផ្ទះម្ដាយនាង ក្រោយបានទស្សនាហើយពិតជាអស្ចារ្យខ្លាំងនៅគ្រប់ជ្រុងសឹងទាំងអស់។

នៅក្នុងឃ្លិបក្នុង Channel YouTube My Material World បាននាំទស្សនិកជនជាច្រើនទៅទស្សនាគ្រប់បន្ទប់ រួមមានបន្ទប់គេង ទូខោអាវ ផ្ទះបាយ បន្ទប់ទឹក និងបន្ទប់ទទួលភ្ញៀវ។ ពិតជាស្រស់ស្អាតពីគ្រប់ជ្រុងតែម្ដង។ ជាមួយគ្នានោះដែរ អ្នកម្ដាយកូន៣រូបនេះក៏និយាយថា ឆ្នាំនេះចាត់ទុកជាឆ្នាំដែលបានធ្វើអ្វីៗជាច្រើន។ ជាពិសេស តួនាទីថ្មីរបស់នាងជា YouTuber ដែលមានអ្នកគាំទ្ររីករាយទស្សនាគ្រប់ភាគពីជីវិតគ្រួសារសព្វថ្ងៃនេះ ។

បន្ទាប់ពីបានឃើញទិដ្ឋភាពខាងក្រៅផ្ទះថ្មី Chompoo Araya មហាជនជាច្រើនបានស្ងើចសរសើរដែលតារាសម្ដែងរូបនេះពិតជាហ៊ានចាយទុនដ៏សម្បើម ដើម្បីសាងសង់ផ្ទះលំដាប់ឲ្យកូន។ ទោះយ៉ាងណា ភូមិគ្រឹះដ៏ធំរបស់ Chompoo ពិតជាធំខ្លាំងមិនធម្មតានោះទេ ហើយនាងមានបំណងបង្កើតសម្រាប់គ្រួសារដ៏កក់ក្ដៅ មានកន្លែងសម្រាប់កូនៗបីនាក់គឺ thunder-Stormនិង Abigail ដើម្បីឲ្យកូនស្រីមានកន្លែងសម្រាប់លេង ព្រោះកូនៗធំឡើងរាល់ថ្ងៃដើម្បីរត់លេង។ ភូមិគ្រឹះនេះមានការរចនាយ៉ាងប្រណិតខ្លាំងមិនធ្លាប់មាន និងបានតុបតែងលម្អដោយល្អឥតខ្ចោះបំផុត ខណៈផ្ទះដ៏អស្ចារ្យនេះមានតម្លៃ ៣០០ លានបាតឯណោះ៕














ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភូមិគ្រឹះលំដាប់អភិជន របស់តារាស្រីថៃ ៥ ដួង មិនត្រឹមតែស្អាតនិងអស្ចារ្យ ឯតម្លៃខ្ទង់លាន
ចុចអាន៖YaYa បង្ហាញទិដ្ឋភាពផ្ទះប្រណិតនៅប្រទេស ន័រវែស ពេញដោយព្រិល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


