ជីវិតកម្សាន្ដ
MGI បញ្ជាក់មូលហេតុ MGC ចាស់ អស់សិទ្ធិគ្រប់គ្រងបន្ត ខណៈ MGC ចេញមុខឆ្លើយតបភ្លាមៗ
ទីបំផុតស្ថាប័ន Miss Grand International បានចេញមកបញ្ជាក់ច្បាស់ជុំវិញមូលហេតុនាំឲ្យ Miss Grand Cambodia ដែលគ្រប់គ្រងដោយលោក អ៊ិន សុភិន កន្លងមក ត្រូវអស់សិទ្ធិក្នុងការរៀបចំ និងគ្រប់គ្រងបន្ត នាឆ្នាំ ២០២៣ នេះ។

យោងតាមការទម្លាយនៅលើផេកផ្លូវការរបស់ស្ថាប័ន Miss Grand International បានឲ្យដឹងបែបនេះថា សេចក្ដីជូនដំណឹង,Miss Grand Cambodia អាជ្ញាប័ណ្ណកំពុងស្ថិតនៅក្រោមក្រុមហ៊ុនថ្មី ដោយលោកស្រី Sokunthea Im។ ដោយអ្នកកាន់អាជ្ញាប័ណ្ណពីមុនមិនអាចបំពេញការបង់ប្រាក់អាជ្ញាប័ណ្ណក្នុងរយៈពេលកំណត់ដែលបានព្រមព្រៀងគ្នា។

MGI បានបញ្ជាក់ទៀតថា ក្នុងនោះនឹងមិនមានសិទ្ធិប្រើប្រាស់ MGI ចំណាត់ថ្នាក់លេខ ៥ នៃឆ្នាំ ២០២២ ឬ ចំណងជើងឈ្មោះ និងម៉ាក ឬការផ្សព្វផ្សាយណាមួយដែលទាក់ទងនឹង MGI ទេ គឺទាមទារការយល់ព្រមពីយើងជាមុនសិន។

ជុំវិញការទម្លាយខាងលើនេះ ភ្លាមៗគេឃើញនៅលើផេករបស់ Miss Grand Cambodia បានធ្វើការបកស្រាយ និងឆ្លើយតបផងដែរ។

ផ្អែកតាមខ្លឹមសារនៅលើផេក Miss Grand Cambodia បានបញ្ជាក់ដែរថា រឿង Miss Grand Cambodia2023 យើងឈប់ធ្វើហើយ បានជម្រាបជូនដល់មហាជនដឹងដែរតាំងពីថ្ងៃទី ១៤ ខែ ១២ ឆ្នាំ ២០២២ មកម្ល៉េះ ចុះហេតុអ្វីមកចុះថាគេមិនបង់ License 2023 ឲ្យគេឈប់ធ្វើហើយ ចង់លក់ឲ្យអ្នក ណាជារឿង MGI ទៅ កុំមកពាក់ព័ន្ធនឹងមហាហង្សទៀត តែរឿង Miss Grand Cambodia2022 ខ្ញុំនៅមានសិទ្ធិ ព្រោះមហាហង្សបានបង់លុយ និងធ្វើកម្មវិធីរួចហើយ។ សូម Fanៗ មេត្តាជ្រាប៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


