សុខភាព
ផលប៉ះពាល់ ៥ យ៉ាង កើតមានពីការវះកាត់កែសម្ផស្ស
បច្ចេកទេសនៃការកែជំនាន់ថ្មីកាន់តែប្លែកដូចជា ការចាក់ បូម ជាពិសេសការវះកាត់ ដែលមនុស្សមួយចំនួនឈានទៅដល់ការធ្វើសេវាកម្មនៅក្រៅប្រទេសទៀតផង។ ដោយសារតែការប្រើប្រាស់ឧបករណ៍ឈឺសាច់ បូករួមជាមួយថ្នាំស្ពឹក ថ្នាំសណ្ដំ និងថ្នាំគីមីផ្សេងៗប្រាកថជាមានផលប៉ះពាល់មកលើរាងកាយជាមិនខានដូចជា ៖
១. ហានិភ័យវេជ្ជសាស្ត្រ

ស្រដៀងនឹងការវះកាត់ផ្សេងៗដែរ ការវះកាត់កែសម្ផស្សមានហានិភ័យនៃផលវិបាកផ្នែកវេជ្ជសាស្ត្រ រាប់ចាប់ពីការឆ្លងមេរោគរហូតដល់ស្លាប់ក៏មាន ។ ការហូរឈាមច្រើនពេក ការខូចខាតសរសៃប្រសាទ ការខូចខាតសរីរាង្គ និងស្នាមជាំសុទ្ធតែជាផលប៉ះពាល់ដែលអាចកើតមានពីការកែសម្ផស្សទាំងអស់។
២. ស្លាកស្នាម និងផ្លែ

ខណៈការវះកាត់កែសម្ផស្សត្រូវបានរចនាឡើងដើម្បីជួយកែលម្អរូបរាងខាងក្រៅរបស់អ្នក ពេលខ្លះវាបែរជាបន្សល់ទុកនៅស្នាមផ្លែទៅវិញ ហើយស្នាមទាំងនេះមានសភាពក្រាស់ និងមានពណ៌ក្រហម ណាមួយមិនងាយបាត់ឡើយ ។
៣. រូបរាងផ្លាស់ប្ដូរ

ក្រៅពីស្លាកស្នាម ផលវិបាកដែលអាចកើតមានលើរូបរាងរបស់អ្នកកែរួមមានស្នាមជាំ និងហើមផងដែរ ។ នោះជាហានិភ័យនៃជំងឺ ptosis ឬការយារធ្លាក់ និងធ្លាក់សាច់នៅតំបន់វះកាត់ ។
៤. ញៀនកែសម្ភស្ស
មិនសូវឲ្យតម្លៃខ្លួនឯង និងជំងឺរាងកាយ (BDD) គឺជាកត្តាមួយចំនួនដែលអាចបណ្តាលឱ្យមានការញៀននឹងការវះកាត់កែសម្ផស្ស ។ ផលវិបាកធ្ងន់ធ្ងរនៃការញៀននឹងការវះកាត់កែសម្ផស្សរួមមានការខូចខាតសាច់ដុំ និងស្បែកជាអចិន្ត្រៃយ៍ ។
៥. ការខូចខាតផ្លូវចិត្តនិងអារម្មណ៍
ការវះកាត់កែសម្ភស្សផ្ដល់ភាពជឿជាក់លើខ្លួនឯងធ្វើឲ្យជីវិតប្រសើរឡើង បើមិនដូច្នោះទេផលវិបាកមួយទៀតដែលអ្នកនឹងជួបគឺ ជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ ។

ជាក់ស្ដែងអ្នកមិនអាចជៀសវាងបានទាំងស្រុងនូវផលរំខានទាំងនេះទេ ប៉ុន្តែអ្នកអាចកាត់បន្ថយផលវិបាកដោយការអប់រំខ្លួនអ្នក និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ របបអាហារសំខាន់ៗសម្រាប់អ្នកជំងឺ ក្រោយព្យាបាលដោយវះកាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


