សន្តិសុខសង្គម
សមត្ថកិច្ចជំនាញ ចុះបង្ក្រាបល្បែងជល់មាន់ខុសច្បាប់ និងឃាត់ខ្លួនបាន ៥ នាក់
កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងនោះដោយមានការសម្របសម្រួល នីតិវិធីពី លោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែង ត្រង់ចំណុចភូមិទូយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគីរី។
សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ៖
១-ឈ្មោះ គង់ ឈុំ ភេទប្រុស អាយុ ៥៤ ឆ្នាំ ជនជាតិខ្មែរ (អាជ្ញាកណ្ដាល) មុខរបរលក់ដូរ រស់នៅភូមិទូយ ឃុំទីចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
២-ឈ្មោះ អាត វិបុល ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
៣-ឈ្មោះ អាន សុឃន់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិប៉ាអ ស្រុកអូរជុំ ខេត្តរតនគិរី។
៤-ឈ្មោះ កើត សំអាត ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ-ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
៥-ឈ្មោះ ស៊ា សុខឧត្ដម អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិបាណុល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយការចុះបង្ក្រាបបានដកហូតវត្ថុតាងរួមមាន ៖
-បង់រុំមួយចំនួន
-ជញ្ជីងចំនួន ០១
-ម៉ូតូចំនួន ១០ គ្រឿង។
បច្ចុប្បន្នជនសង្ស័យទាំង ៥ នាក់ខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ វុទ្ធឦសាន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ