ព័ត៌មានអន្ដរជាតិ
អ្នកគាំទ្រលោក Bolsonaro សម្រុកចូល បង្កចលាចលក្នុងសភា និងវិមានប្រធានាធិបតីប្រេស៊ីល
អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានសម្រុកចូលអគារសភាក្នុងរដ្ឋធានី ប្រាស៊ីលីយ៉ា។ ពួកគេបដិសេធ ទទួលស្គាល់បរាជ័យរបស់អតីតប្រធានាធិបតីរូបនេះ នៅក្នុងការបោះឆ្នោតដែលបានធ្វើឡើងកាលពីឆ្នាំមុន។

ហ្វូងមនុស្ស បានទម្លាយរបាំងសន្តិសុខ និងចូលទៅក្នុងអគារសភាកាលពីថ្ងៃអាទិត្យទី០៨ខែមករា។ ពួកគេក៏បានលុកលុយអគារតុលាការកំពូល និងវិមានប្រធានាធិបតីផងដែរ។
វីដេអូបង្ហាញថា មនុស្សដែលពាក់ទង់ជាតិបានសម្រុកចូលទៅក្នុងអគារសភា និងមានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិស។

ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលរាយការណ៍ថា មនុស្សប្រហែល ៣០០០ នាក់បានចូលរួមក្នុងការលុកលុយនេះ ដោយវាយកម្ទេចបង្អួចមួយចំនួន។ ពេលនេះក្រុមមន្ត្រីបានបញ្ជាក់ថា មនុស្សប្រហែល១៧០នាក់ ត្រូវបានចាប់ខ្លួនហើយ។
គួរបញ្ជាក់ថា អ្នកឆ្វេងនិយមលោក Luiz Inacio Lula da Silva បានឈ្នះការបោះឆ្នោតប្រធានាធិបតីខែតុលាឆ្នាំ២០២២ ហើយចូលកាន់តំណែងនៅថ្ងៃទី០១ខែមករាឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រមួយចំនួនរបស់លោក Bolsonaro បានបដិសេធ ទទួលស្គាល់ជ័យជម្នះរបស់លោក Lula ហើយបានធ្វើបាតុកម្មជុំវិញអគារសហព័ន្ធ។
លោក Lula បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Sao Paulo ថា អ្នកណាក៏ដោយដែលវាយលុកចូលអគារ នឹងត្រូវចាប់ខ្លួន និងដាក់ទណ្ឌកម្ម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ លោក Lula da Silva ស្បថចូលកាន់តំណែងជាប្រធានាធិបតី ប្រេស៊ីល
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


