KPT+
ទស្សនារូបភាពតារាបង្ហាញម៉ូដ ជាសត្វបក្សី
លោក Alex ten Napel ជា អ្នកជំនាញថតរូបសត្វបក្សីដែលមានបទពិសោធន៍ដើរប្រឡូកវិស័យចម្ការចិញ្ចឹមសត្វបក្សីតាំងពី ២០១៤ បាននិយាយថា “សត្វមាន់មិនត្រឹមតែជាសត្វផ្ដល់ស៊ុតនោះទេ” ។ ការងារថតរូបរបស់លោក Alex រាល់ថ្ងៃនេះគឺទទួលឥទ្ធិពលពីវិចិត្រករ Melchior d’Hondecoeter ជនជាតិហូឡង់ក្នុងសតវត្សរ៍ទី ១៧ ។


“អ្វីដែលខ្ញុំសង្ឃឹមថាអ្នកឃើញនៅក្នុងរូបថតគឺជា សត្វមាន់មានមោទនភាព ឬជាសត្វគួរឱ្យអស់សំណើច” គាត់បន្តទៀតថា “ពួកគេអាចក្លាយជាអ្នកហាត់កាយសម្ព័ន្ធ ឬអ្នករាំរបាំបាឡេ មិនមែនជាសត្វទូទៅដែលមនុស្សភាគច្រើនគិតរាក់ៗទេ” ។


ខណៈសត្វនីមួយៗមានបុគ្គលិកលក្ខណៈខុសៗគ្នា លោក Alex បានសង្កេតឃើញថាមាន់ឈ្មោលមានរូបរាងធំ ស៉ីកាមេរ៉ា និងសង្ហាតែម្ដង ។ ប៉ុន្តែមាន់ញីបែរជាមានភាពទាក់ទាញជាងមាន់ឈ្មោលធ្វើឲ្យលោក Alex និយាយថា “ខ្ញុំមានក្ដីអាណិតស្រលាញ់មេមាន់ ព្រោះពួកគេងាយរងគ្រោះណាស់ ធ្វើឲ្យខ្ញុំចង់ការពារពួកគេមែនទែន” ។






យ៉ាងណាក្ដីអ្នកថតរូបដដែលនេះ ធ្លាប់ផ្តោតថតលើមនុស្សអស់រយៈពេល ២៥ឆ្នាំ មកហើយ ។ គាត់និយាយថា សត្វមាន់បង្កើនចំណង់ចំណូលចិត្តរបស់ខ្លួនក្នុងការថតរូប ទោះបីជាវាពិបាកថតប៉ុណ្ណាក៏ដោយ។ លោកបន្ថែមទៀតថា “រូបរាល់សន្លឹកសុទ្ធតែជាអំណោយពីសត្វមាន់ទើបថតបាន” ។

ក្រៅពីប្រធានបទ “សត្វបក្សី” Alex ហាក់បីដូចជាលែងចាប់អារម្មណ៍នឹងការថតរូបផ្សេងៗទៀតសោះ ដល់ថ្នាក់ដាក់ចិត្តថតរហូតដល់ថតលែងបានទៀតផង ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មកស្គាល់ សត្វជៀមស្អាត និងថ្លៃបំផុតលើលោក
ចុចអាន ៖ មកស្គាល់អ្នកជំនាញកាត់រោមសត្វចិញ្ចឹមឲ្យដូចសត្វក្នុងសួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


