ជីវិតកម្សាន្ដ
បទពិសោធន៍ពិត ស្នេហា និងការងារ តារារ៉េប វណ្ណដា បង្ហើបដោយកម្រទៅកាន់អ្នកគាំទ្រ
វណ្ណដា ត្រូវបានអ្នកគាំទ្រចាត់ទុកថាជាកំពូលតារាចម្រៀងរ៉េបវ័យក្មេងប្រចាំប្រទេសកម្ពុជា ខណៈការគាំទ្រ និងប្រជាប្រិយភាព បានហក់ឡើងខ្លាំង មិនថានៅក្នុងស្រុក ឬលើឆាកអន្តរជាតិឡើយ។

ស្របពេលទីផ្សារការងារកាន់តែមានសន្ទុះហក់ខ្លាំងនៅលើទីផ្សារចម្រៀងរ៉េបនោះ លោក ម៉ាន់ វណ្ណដា ស្រាប់តែចេញមកទម្លាយនូវបទពិសោធន៍ពិតរបស់ខ្លួនជុំវិញស្នេហា និងការងារ បង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រ។ នេះពិតជារឿងដ៏កម្រណាស់ ដែលតារារ៉េបល្បីឈ្មោះលោក វណ្ណដា ដាច់ចិត្តបង្ហាញពីជីវិតឯកជនផ្ទាល់ខ្លួន។

វណ្ណដា និយាយយ៉ាងភ្ញាក់ផ្អើលបែបនេះថា “ស្នេហា និងការងារ មានតួនាទីធំក្នុង Daily routine (ទម្លាប់ប្រចាំថ្ងៃ)”។ លោកថា ពីមុនមក លោកធ្លាប់មាននារីខ្លាំងម្នាក់នៅក្បែរដោះស្រាយរួមគ្នាទាំងការងារ និងបញ្ហា លើកទឹកចិត្ត ផ្ដល់ភាពកក់ក្ដៅ និងសុភមង្គលឲ្យគ្នា មានពេលវេលាសម្រាប់គ្នា រកចំណូលផ្សេងគ្នា ចំណាយផ្សេងគ្នា ហើយលោកអាចធ្វើការងារទាំងនោះបានដោយស្នាមញញឹម ទឹកមុខស្រស់បស់ មានគំនិតច្នៃប្រឌិត មានអារម្មណ៍រំភើប និងកម្លាំងចិត្ត ដែលដៃគូរបស់លោកផ្ដល់ឲ្យ។

លោក វណ្ណដា និយាយបន្តថា បើទោះបីជាយើងមិនបានបង្ហាញ relationship និងរួមដំណើរជាមួយគ្នារហូតមែន តែពួកយើងបានបញ្ចប់វាដោយរកឃើញការកំណត់គោលដៅ និងពាក់កណ្ដាល នៃភាពជោគជ័យរៀងខ្លួន បូករួមនឹងស្នាមញញឹមដូចគ្នា។

ផ្អែកលើបទពិសោធន៍នេះច្បាស់ណាស់ថា ការរើសដៃគូត្រូវ និងយល់ពីការងាររៀងខ្លួន ពិតជាមានសារៈសំខាន់ក្នុង (daily routine) ទោះក្នុងកាលៈទេសៈណាមួយ វាជាបទពិសោធន៍មួយដ៏ល្អ មេរៀនថ្មី នឹងបំភ្លឺផ្លូវសម្រាប់ថ្ងៃមុខ។

តារារ៉េបវ័យក្មេង វណ្ណដា និយាយទៀតថា បើសិនជារើសដៃគូខុស និងមិនយល់ពីស្ថានភាពរបស់អ្នកបច្ចុប្បន្ន ជីវិតអ្នកនឹងពោរពេញទៅដោយភាពស្មុគស្មាញ បញ្ហាការងារ បញ្ហាស្នេហា នឹងធ្វើឲ្យអ្នកងងឹតរកផ្លូវចេញលែងឃើញ ហើយអ្នកអាចធ្លាក់ចូលក្នុងស្ថានភាពដើមណាមួយដែលអ្នកមិនដែលប្រាថ្នាចង់ឲ្យមានជាលើកទី ២។ សូមពិនិត្យសុខភាពបេះដូងខ្លួនឯងឲ្យច្បាស់ មុនសម្រេចចិត្តលើស្នេហាបន្ទាប់។

លោក វណ្ណដា គឺជាតារាចម្រៀងខ្មែរមួយរូប ដែលបានធ្វើឲ្យប្រទេសជិតខាងជាច្រើនបានស្គាល់ពីឧស្សាហកម្មតន្ត្រីនៅកម្ពុជា ក្នុងយុគសម័យកាលថ្មី ព្រោះលោកតែងតែនាំយកវប្បធម៌ អរិយធម៌ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិឲ្យពិភពលោកបានដឹង និងទទួលស្គាល់ជាបន្តបន្ទាប់។

យ៉ាងណាមិញថ្មីៗនេះ លោក វណ្ណដា ក៏បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ផងដែរ តាមរយៈការប្រកាសចង់ចាប់ដៃគូសហការជាមួយរៀមច្បង ឱក សុគន្ធកញ្ញា៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


