ព័ត៌មានអន្ដរជាតិ
៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក
របាយការណ៍របស់អង្គការសហប្រជាជាតិបានព្យាករថា ចំនួនប្រជាជនឥណ្ឌានឹងវ៉ាដាច់ចិននៅថ្ងៃទី១៤ខែមេសាឆ្នាំនេះ ក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក។

ប្រទេសអាស៊ីខាងត្បូងមួយនេះ បច្ចុប្បន្នមានប្រជាជនចំនួន ១.៤១ពាន់លាននាក់ បើធៀបនឹងប្រជាជនចិនចំនួន១.៤៥ពាន់លាននាក់ ប៉ុន្តែអត្រាកំណើតខ្ពស់ និងចំនួនប្រជាជនវ័យក្មេងកាន់តែច្រើន នឹងធ្វើឲ្យឥណ្ឌា ដណ្តើមតំណែងចិនជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៥០មក។
អ្នកជំនាញនិយាយថា និន្នាការនេះត្រូវបានកំណត់ថា នឹងបន្តរហូតដល់ចប់សតវត្សរ៍ទី២១ ខណៈចំនួនប្រជាជនឥណ្ឌាបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយចំនួនប្រជាជនចិនចាប់ផ្តើមថយចុះ។

អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា នៅត្រឹមថ្ងៃទី១៥ខែមេសា ចំនួនប្រជាជនឥណ្ឌានឹងឈានដល់ ១ ៤២៥ ៧៧៥ ៨៥០នាក់។
នៅក្នុងប្រទេសឥណ្ឌា ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនបច្ចុប្បន្នគឺមានអាយុក្រោម២៥ឆ្នាំ ហើយមួយភាគបួនមានអាយុក្រោម១៥ឆ្នាំ។ ប៉ុន្តែនៅក្នុងប្រទេសចិន មានតែមួយភាគបួននៃប្រជាជនប៉ុណ្ណោះ ដែលមានអាយុក្រោម២៥ឆ្នាំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឆ្នាំក្រោយ ឥណ្ឌា នឹងវ៉ាដាច់ ចិន ជាប្រទេស មានប្រជាជនច្រើនបំផុត លើពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ