ជីវិតកម្សាន្ដ
ក្មេងស្រីប៉ាគីស្ថានពីរនាក់បាត់ខ្លួនពីផ្ទះ ស្មានតែគេចាប់ជំរិត ចុងក្រោយទើបដឹងថាពួកនាងស្កាត់ទៅជួប BTS
ក្មេងជំទង់ប៉ាគីស្ថានពីរនាក់ បានបាត់ខ្លួនពីផ្ទះ ធ្វើឱ្យឪពុកម្ដាយព្រួយបារម្ភ និងគិតថាមានជនចាប់ជំរិត ចុងក្រោយទើបដឹងថា ពួកនាងរត់គេចពីគ្រួសារ ត្រៀមខ្លួនទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួបក្រុមចម្រៀង BTS ដែលជា Idol របស់ពួកនាង។

ក្មេងស្រីពីរនាក់ដែលម្នាក់មានអាយុ ១៣ឆ្នាំ និងម្នាក់ទៀតអាយុ ១៤ឆ្នាំបានបាត់ពីផ្ទះរបស់ពួកគេនៅទីក្រុង Karachi ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។ ឪពុករបស់ក្មេងស្រីអាយុ ១៣ឆ្នាំ លោក Mohammed Junaid បានរាយការណ៍ប្រាប់ប៉ូលិសថា គាត់បានធ្វើដំណើរកម្សាន្តទៅឆ្ងាយ ដោយទុកកូនស្រីនៅជាមួយសមាជិកផ្សេងទៀត។ លុះពេលគាត់ត្រឡប់មកវិញមិនឃើញកូនស្រីនៅផ្ទះឡើយ ហើយអ្នកផ្ទះប្រាប់ថា នាងចេញទៅលេងខាងក្រៅ ប៉ុន្តែពេលពួកគេព្យាយាមស្វែងរកនាង បែរជារកមិនឃើញទាល់តែសោះ។

ពេលនោះឪពុករបស់ក្មេងអាយុ ១៤ឆ្នាំ បានមកជួយស្វែងរកក្មេងស្រីទាំងពីរ លុះរកមិនឃើញអស់ពេលពីរបីម៉ោង ពួកគាត់សន្មត់ថា កូនស្រីទាំងពីរត្រូវគេចាប់ពង្រត់ ឬជាប់ពាក់ព័ន្ធក្នុងការ Prank (លេងសើច) ដោយជនមិនស្គាល់មុខ ហើយក៏សម្រេចដាក់ពាក្យបណ្ដឹង។
ក្រោយពេលប៉ូលិសមកដល់ផ្ទះ និងធ្វើការឆែកឆេបន្ទប់របស់ក្មេងអាយុ ១៣ឆ្នាំ និងសារក្នុង WhatsApp ទើបបានដឹងថា ក្មេងស្រីទាំងពីររៀបគម្រោងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួប BTS ដែលពួកនាងនឹងធ្វើដំណើតតាមរថភ្លើង។

បន្ទាប់ពីដុតដៃដុតជើងយ៉ាងខ្លាំងពីក្រុមប៉ូលិស ពីរបីថ្ងៃក្រោយមក គេបានរកឃើញក្មេងជំទង់ទាំងពីរ នៅក្នុងទីក្រុង Lahore ក្នុងប្រទេសប៉ាគីស្ថាន ដែលមានចម្ងាយជាង ១,២០០គីឡូម៉ែត្រ ពីផ្ទះរបស់ពួកនាង។ ប៉ូលិសនៅក្នុងតំបន់បានរាយការណ៍ថា ពួកនាងបន្លំខ្លួនជាអ្នករើសសំរាម និងតែងខ្លួនដូចក្មេងប្រុស រហូតប៉ូលិសមានការសង្ស័យ ហើយចាប់ពួកនាងឃុំខ្លួន។

នៅពេលជួបជាមួយអ្នកសារព័ត៌មាន ពួកនាងបានផ្ដល់បទសម្ភាសន៍ថា ពួកនាងរត់ចេញពីផ្ទះ ដោយសារឪពុកម្ដាយមិនយកចិត្តដាក់ជាមួយពួកនាង ហើយពួកនាងចង់រស់នៅបែបឯករាជ្យដោយខ្លួនឯង។ យ៉ាងណាក្ដី ពេលនេះក្មេងជំទង់ទាំងពីរ បានទៅដល់ផ្ទះវិញ ដោយសុវត្ថិភាពហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ BLACKPINK និង BTS នឹងចូលរួមដណ្តើមពានរង្វាន់តន្ត្រី iHeartRadio ឆ្នាំ ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


