ព័ត៌មានអន្ដរជាតិ
ដឹងទេ កម្ពុជា ជាប្រទេសមានសន្តិភាពបំផុតលំដាប់ទីប៉ុន្មានលើពិភពលោកឆ្នាំ ២០២២?
របាយការណ៍សន្ទស្សន៍សន្តិភាពសកល (GPI) ឆ្នាំ ២០២២ បានបង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៦២ ក្នុងចំណោមបណ្ដាប្រទេស និងដែនដីចំនួន ១៦៣ ដែលមានសុខសន្តិភាពបំផុតនៅលើពិភពលោក ។

GPI បានបង្ហាញទៀតថា កម្ពុជាដែលឈរនៅលេខរៀងទី ៦២ នៃប្រទេសដែលមានសន្តិភាពបំផុតនៅលើពិភពលោកកើន ៦ ពិន្ទុពីឆ្នាំ ២០២១ ពោលមានពិន្ទុសរុបចំនួន ១.៨៨២ ។
ចំណែកសហរដ្ឋអាមេរិកប្រទេសដែលល្បីល្បាញខាងប្រជាធិបតេយ្យវ័យចំណាស់ស្ថិតនៅក្រោមកម្ពុជាឆ្ងាយណាស់ ពោលប្រទេសនេះឈរនៅលំដាប់ទី ១២៩ មានពិន្ទុសរុបចំនួន ២.៤៤ ដោយធ្លាក់ចុះ ១ ពិន្ទុ បើធៀបនឹងឆ្នាំ ២០២១ ។

ចំពោះប្រទេសដែលស្ថិតលំដាប់កំពូលសម្រាប់ GPI គឺអ៊ីស្លង់ មាន ១.១០៧ ពិន្ទុ ខណៈប្រទេសចុងក្រោយគេទី ១៦៣ បានទៅលើ អាហ្វហ្គានីស្ថាន ដោយសារតែការរឹតត្បិតសិទ្ធិសេរីភាព ក៏ដូចជាជម្លោះជាមួយនឹងក្រុមប្រដាប់អាវុធតាលីបង់ ។
គួរបញ្ជាក់ថា របាយការណ៍សន្ទស្សន៍សន្តិភាពសកល (GPI) រៀបចំឡើងដោយផ្អែកលើកត្តាសំខាន់ចំនួន ៣ រួមមាន ការធ្វើយោធូបនីយកម្ម សន្តិសុខសង្គម និងជម្លោះហិង្សា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ថៃ ទទួលស្វាគមន៍អ្នកទេសចរ ចិន ក្រុមដំបូងចូលក្នុងប្រទេសយ៉ាងឱឡារិក
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


