Connect with us

កូវីដ-១៩

ខេត្តបាត់ដំបងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី ៦ ដល់មន្ត្រី និងពលរដ្ឋ

បានផុស

នៅ

នារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋបាលខេត្តបាត់ដំបងបានចាត់តាំងទៅមន្ទីរសុខាភិបាលខេត្ត ដាក់ក្រុមគ្រូពេទ្យតាមបណ្តាស្រុក ក្រុង នានា ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងដូសជំរុញ និងដូសទី ៦ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងប្អូនៗកុមារ ទៅតាមអនុសាសន៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យមន្ទីរពេទ្យរបស់បង្អែកខេត្តបានចុះធ្វើការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដោយបានប្រើប្រាស់វ៉ាក់សាំងប្រភេទ SINOPHAM។

ក្រុមគ្រូពេទ្យបានបញ្ជាក់ថា មិនត្រឹមតែចាក់វ៉ាក់សាំងដូសទី ៦ ប៉ុណ្ណោះទេ គឺបច្ចុប្បន្នប្រជាពលរដ្ឋទូទៅចាប់ពីដូសទី១ ឡើងទៅក៏ត្រូវចាក់ដែរ។

រាល់សកម្មភាពរបស់ក្រុមគ្រូពេទ្យ ត្រូវបានការលើកសរសើរពីសំណាក់លោក សុខ លូ អភិបាល នៃគណអភិបាលខេត្តបាត់ដំបងផងដែរ ក្នុងការការពារពីសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម