ជីវិតកម្សាន្ដ
ទស្សនិកជនសរសើរភរិយា Weir ក្រោយនាង បង្ហាញសក់ខ្លីដូចនារីហុងកុង
Vicky ភរិយារបស់តារាសម្ដែង Weir បានបង្ហោះរូបភាពជុំក្រុមគ្រួសារដើម្បីស្វាគមន៍ទិវាកុមារ អ្វីដែលធ្វើឲ្យមហាជនហាក់ភ្ញាក់ផ្អើលខ្លាំង នោះគឺម៉ូដសក់ខ្លីថ្មីរបស់នាង កាត់ដូចនារីហុងកុងបន្តិច ជប៉ុនបន្តិច។

ថ្មីៗនេះរូបភាព Cute Cute ច្រើនសន្លឹក និងឃ្លិបសម្រាប់ថ្ងៃបុណ្យកុមារក្នុងឆ្នាំ២០២៣ របស់ក្រុមគ្រួសារ Weir Sukollawat ដែលភរិយាលោកបានបង្ហោះ បង្ហាញឲ្យកូនតូចរបស់គូស្នេហ៍នេះកំពុងគេងលក់យ៉ាងគួរឲ្យស្រលាញ់ ដោយអ្នកម្តាយ Vicky បានសរសេរនៅក្នុង caption ថា “Triplets in Kanaros ! រីករាយទិវាកុមារ។” ជាមួយនឹងរូបភាពគួរឲ្យស្រលាញ់នោះដែរ ទស្សនិកជនក៏សង្គេតឃើញថា នាងកាត់សក់ខ្លីជាងមុនថែមទៀត មើលកាន់តែយូរកាន់តែដូចសិស្សសាលាជប៉ុនក្នុងវ័យជំទង់ ឬដូចតារាចិនហុងកុងជាដើម។
ទោះយ៉ាងណាកាលពីលើកមុនភរិយារបស់ Weir Sukollawat ក៏ធ្លាប់ត្រូវបានទស្សនិកជនសរសើរពីសម្រស់នាងថានៅតែស្រស់ស្អាត បើទោះបីជាទើបសម្រាលកូនខ្ចីហើយក្ដី។ ជាងនេះទៅទៀត Vicky ក៏ជាមនុស្សដែលពូកែថែសម្រស់ឲ្យនៅតែក្មេង រហូតស្រីៗគ្នាឯងសុំរូបមន្តថែមទៀតផង៕



ចុចអាន៖ក្រោយប្រកាសនៅលីវ Aum Patcharapa កាន់តែស្រស់ស្អាតលើសមុន
ចុចអាន៖Baifern រំលេចឈុតវែងពណ៌ខៀវកាច់រាងស្រើបស្រាល កំពុងទាក់ភ្នែកមហាជន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


