KPT+
មកស្គាល់សំបុកសត្វអាយុជាង ២០០០ ឆ្នាំ នៅ ហ្គ្រីនឡែន
សំបុកស្ទាំង Gyrfalcons ដែលយើងលើកយកមកបង្ហាញនេះជា សំបុកសត្វមានវ័យចំណាស់ជាងគេបំផុតមិនធ្លាប់រកឃើញពីមុនមក ។ អ្នកជំនាញបក្សីកំពុងព្រួយបារម្ភពីបម្រែបម្រួលអាកាសធាតុ ដែលអាចបង្ខំសត្វស្ទាំងឲ្យចាកចេញពីសំបុកបុរាណរបស់ពួកគេ ។

សត្វស្ទាំងប្រភេទនេះរស់នៅជុំវិញតំបន់អាក់ទិក ស្លាបរបស់ស្ទាំងនៅតំបន់ហ្គ្រីនឡែនមានពណ៌សខុសពីស្លាបស្ទាំងនៅខេត្ត Labrador ប្រទេសកាណាដាដែលមានពណ៌ខ្មៅ ។ ជាទូទៅស្ទាំងមិនបង្កើតសំបុកចេញពីមែកឈើទេ ប៉ុន្តែវាកាយក្រហូងដីដើម្បីពង ។ ថ្ងៃមួយអ្នកជំនាញបក្សីលោក Kurt Burnham នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស និងសហការីបានសម្រេចចិត្តកំណត់កាលបរិច្ឆេទកាបូន និងកំទេចកំទីផ្សេងៗដែលសត្វស្លាបបន្សល់ទុកនៅកន្លែងសំបុកវា លោកភ្ញាក់ផ្អើលខ្លាំងមែនទែនចំពោះលទ្ធផល ។ លទ្ធផលវិនិច្ឆ័យបានបង្ហាញថា សំបុកមួយក្នុងក្រុង Kangerlussuaq នៅកណ្តាលភាគខាងលិចហ្គ្រីនឡែន មានអាយុចន្លោះពី ២,៣៦០ឆ្នាំ ដល់ ២,៧៤០ឆ្នាំ ចំណែកឯសំបុកបីទៀតក្បែរនោះមានអាយុកាលជាង ១០០០ឆ្នាំ និងសំបុកក្មេងជាងគេក៏មានអាយុប្រហែល ៥២០ឆ្នាំ ទៅ ៦៥០ឆ្នាំ ដែរ ។ ទោះបីជាយ៉ាងណាក៏ដោយសំបុកបុរាណទាំងនេះ នៅតែមានស្ទាំងបន្តរស់នៅ និងប្រើប្រាស់ជាប្រចាំ ។

ក្រៅពីនេះក្រុមរបស់លោក Kurt បានរកឃើញតម្រុយដ៏គួរឱ្យចាប់អារម្មណ៍អំពីប្រវត្តិបក្សីផងដែរ ។ នៅក្នុងសំបុកទាំង ១៣ ដែលគេយកសំណាក អ្នកស្រាវជ្រាវរកឃើញរោមបីដែលជាកម្មសិទ្ធិរបស់បក្សីមុនៗគឺ សត្វបក្សីដែលក្មេងបំផុតមានអាយុកាល ៦០ឆ្នាំមុន និងសត្វបក្សីចាស់បំផុតមានអាយុកាលតាំងពី ៦៧០ឆ្នាំមុនឯណោះ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


