ព័ត៌មានជាតិ
អ្នកជំនាញជប៉ុន៖ ការវិនិយោគចិននៅកម្ពុជាច្រើន មិនប៉ះពាល់ដល់ការវិនិយោគជប៉ុនឡើយ
លោក Yogo Kanda ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា(JBAC) បានលើកឡើងថា ទោះបីជាបច្ចុប្បន្ននេះ កម្ពុជា មានក្រុមហ៊ុនចិនជាច្រើនមកវិនិយោគ ក៏មិនផ្តល់ផលប៉ះពាល់អ្វីដល់ក្រុមហ៊ុនវិនិយោគជប៉ុននៅកម្ពុជាឡើយ។


លោក Yogo Kanda បានអះអាងថា៖ “ខ្ញុំមិនទាន់ឃើញមានជាឥទ្ធិពលអាក្រក់ណាមួយប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុនជប៉ុនដែលចូលមកវិនិយោគនៅទីនេះទេ ជាពិសេស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅភ្នំពេញ ដែលមាន ក្រុមហ៊ុនជប៉ុនជិត ៥០ក្រុមហ៊ុន នៅទីនោះ»។ បន្ថែមលើនេះ លោកបានថា រាល់ការស្វែងរកបុគ្គលិកបម្រើការងារដល់ក្រុមហ៊ុន ក៏មិនឃើញមានជាបញ្ហារាំងស្ទះ ឬ ឧបសគ្គអ្វីឡើយ ទោះបីជាមានក្រុមហ៊ុនចិន និងជនជាតិចិនច្រើនយ៉ាងណាក្តី។

បច្ចុប្បន្ន មានអាជីវកម្មរបស់ជនជាតិចិនជាច្រើន ដូចជា ភោជនីយដ្ឋាន ផ្សារទំនើបផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ ជនជាតិចិនចូលមកកម្ពុជា បានជួយសាងសង់ទៅលើសំណង់អគារ ពហុកីឡដ្ឋាន និងផ្លូវល្បឿនលឿន ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។ ចំណែក ជប៉ុនវិញ ក៏បានផ្តល់ជំនួយខ្លះទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ដូច្នេះ ការសាងសង់សំណង់ផ្សេងៗរបស់ចិននៅក្នុងប្រទេសកម្ពុជានេះ គឺជាផលល្អទៅវិញទេសម្រាប់កម្ពុជាទាក់ទាញវិនិយោគគិនចូលក្នុងប្រទេស ហើយក៏មានការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធថែមទៀត។ នេះ គឺជាការលើកឡើងរបស់លោក Yogo Kanda។

សូមកត់សម្គាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគគិនចិនជាច្រើន បានចូលមកវិនិយោគនៅក្នុងប្រទេសកកម្ពុជាទៅលើវិស័យផ្សេងៗ។ ជាក់ស្តែង ការវិនិយោគរបស់ចិននៅកម្ពុជាក្នុងឆ្នាំ ២០២០ មានចំនួន ៨៦០លានដុល្លារ ដែលបានកើនឡើង៧០% បើធៀបនឹងឆ្នាំ២០១៩ ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ-១៩ក៏ដោយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


