ព័ត៌មានជាតិ
មហោស្រព គីហ្សូណា របស់ជប៉ុនបានវិលត្រឡប់មកវិញហើយ នៅខែកុម្ភៈខាងមុខ
មហោស្រព គីហ្សូណា បានវិលត្រឡប់មកវិញហើយនាពេលខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅថ្ងៃទី២៣ ដល់ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្មវិធីនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ក្នុងគោលបំណងបង្ហាញពីវប្បធម៌របស់ជប៉ុន និងកម្ពុជាទៅវិញទៅមក ដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរបន្ថែមរវាងប្រជាជនទាំង២ប្រទេស និងមានចំណងមិត្តភាពកាន់តែរឹងមាំរវាងគ្នា។ ជារៀងរាល់ឆ្នាំ មហោស្រពគីហ្សូណា ធ្វើលើប្រធានបទផ្សេងៗគ្នា ដោយមានជាការសម្តែងតន្រ្តីជប៉ុន វប្បធម៌ជប៉ុន ដូចជា របៀបរស់នៅរបស់ប្រជាជនជប៉ុនជាដើម។


ក្នុងកម្មវិធីនេះ ក៏មានជាការស្លៀកសម្លៀកបំពាក់ជប៉ុន រៀនភាសាជប៉ុន និងសរសេរអក្សរជប៉ុន ផាត់ពណ៌ ការបង្ហាញពីវប្បធម៌ និងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ ក្នុងនោះ ក៏មានសិក្ខាសាលា ការតាំងម្ហូបអាហារលក់នៅតាមស្តង់ជាច្រើន មានទាំងការលេងល្បែងយករង្វាន់ ការបង្ហាញពីវប្បធម៌ខ្មែរ និងសកម្មភាពជាច្រើនទៀត។




កន្លងមក អ្នកដែលចូលរួមកម្មវិធីនេះ គឺសុទ្ធសឹងតែជាសិស្សនិស្សិត។ ទាំងនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ពួកគេ ដែលអាចសិក្សា និងផ្លាស់ប្តូរទៅវិញទៅមករវាងទំនៀមទម្លាប់ជប៉ុន និងកម្ពុជា។

គួររំលឹកថា កម្ពុជា និងជប៉ុនបានភ្ជាប់ទំនាក់ទំនងកាទូតជាមួយគ្នាតាំងពីឆ្នាំ ១៩៥៣មកម្ល៉េះ។ គិតមកដល់ពេលនេះ គឺមានរយៈពេល ៧០ឆ្នាំមកហើយ។ ជប៉ុន-កម្ពុជា នឹងរៀបចំកម្មវិធីនានា សម្រាប់អបអរសាទរដល់ទំនាក់ទំនងរបស់ប្រទេសទាំង២។ ជាមួយគ្នានេះ ជប៉ុន-កម្ពុជា បានខិតខំយ៉ាងខ្លាំងចំពោះការបញ្ជ្រាប និងផ្សព្វផ្សាយវប្បធម៌គ្នាទៅវិញទៅមក តាមរយៈការប្រារព្ធកម្មវិធីផ្សេងៗដើម្បីមេត្រីភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនតទៅមុខទៀត៕
ដោយ៖ អុន ស្រីមាន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


