ជីវិតកម្សាន្ដ
ស្លៀកតែសារ៉ុងធម្មតាៗសោះ Prang ត្រូវអ្នកគាំទ្រ ប្រៀបប្រដូចទៅនឹងទេពធីតាលើដី
មិនថាស្ថិតក្នុងសម្លៀកបំពាក់បែបណា តារាសម្ដែងស្រី Prang Kannarun នៅតែលេចធ្លោ ស្រស់ស្អាតមិនប្រែ ដែលចំណុចនេះធ្វើឱ្យអ្នកគាំទ្រ នាំគ្នាពោលសរសើរសម្រស់របស់នាងមិនដាច់ពីមាត់។ ជាក់ស្ដែង ថ្មីៗនេះ Prang ស្លៀកត្រឹមសំពត់សារ៉ុង និងពាក់អាវបំពង់ បែបជនបទធម្មតាៗសោះ ប៉ុន្តែសម្រស់របស់នាងពិតជាស្រស់ស្អាត ប្រៀបដូចទេពកញ្ញា។

នៅក្នុងរឿងភាគថ្មីរបស់ប៉ុស្តិ៍លេខ ៣១ ដែលទើបចាក់ផ្សាយថ្មីៗកន្លងទៅ Prang ក្ដោបបានតំណែងជាតួឯកស្រី ជាមួយតារាប្រុស Jet Jedpipat ដែលនាងដើរតួជានារីជនបទ ត្រូវស្លៀកពាក់បែបស្រុកស្រែ ស្ទើរមួយរឿងពេញ។ ប៉ុន្តែទោះជាស្លៀកពាក់បែបនេះក្ដី សម្រស់របស់តារាស្រីវ័យ ៣១ឆ្នាំរូបនេះ មិនស្រកស្រុតឡើយ ពោលគឺនាងនៅតែទាញបានចំណាប់អារម្មណ៍រាប់លាននាក់ពីទស្សនិកជន។
ដោយសារសម្រស់គ្មានទាស់នេះហើយ Prang ត្រូវបានទស្សនិកជន ពោលសរសើរពេញៗមាត់ថា នាងជាទេពធីតាលើដី ស្រស់ស្អាតគ្រប់ទម្រង់ និងគ្រប់ស្ទីលតែងខ្លួនទាំងអស់៕









ប្រែសម្រួល៖ សន្យា
ចុចអាន៖ Pinky លេចមុខលើក្របទស្សនាវដ្ដីល្បីមួយ ក្រោយដោះលែងពីពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


