ព័ត៌មានជាតិ
អភិបាលខេត្ត៖ ប្រៀបធៀបខេត្តដទៃ បាត់ដំបងជាខេត្តមានផ្លូវក្នុងក្រុងច្រើនជាងគេ
ក្រុងបាត់ដំបងអាចចាត់ទុកជាក្រុងដែលមានផ្លូវច្រើនជាងគេ បើប្រៀបធៀបក្នុងចំណោមខេត្តដទៃទៀត។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបាត់ដំបង។
លើកឡើងក្នុងសន្និសីទបង្ហាញពីជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តកាលពីថ្ងៃ ២៣ មករា ឆ្នាំ ២០២៣ លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា បើតាមលោកដឹងមិនមានខេត្តណាមានផ្លូវក្នុងក្រុងច្រើនដូចនៅក្រុងបាត់ដំបងនោះទេ។ គ្រាន់តែសង្កាត់ស្វាយប៉ោមួយមានចំនួន ៧៦ ខ្សែ។

លោកថា ផ្លូវក្នុងក្រុងបាត់ដំបងមានសរុបចំនួនជាង ១៧៤ ខ្សែ ហើយផ្លូវភាគច្រើនស្ថាបនាជាយូរឆ្នាំមកហើយ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះក៏រងការខូចខាតដោយសារមានការជន់លិច។
កំណើនពលរដ្ឋ រួមទាំងការអភិវឌ្ឍយ៉ាងលឿនដូចជាការសាងសង់លំនៅដ្ឋាន បុរី ខ្លះបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រឡាយ និងប្រព័ន្ធលូរំដោះទឹក ដែលនាំឲ្យជន់លិចខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង។

បើតាមលោកសុខ លូ អាជ្ញាធរមិនព្រងើយកន្តើយ ក្នុងការស្តារជួសជុលផ្លូវដែលរងការខូចខាតឡើងវិញ។ យ៉ាងណាមិញដោយសារថវិកាមានកម្រិត ហើយផ្លូវដែលខូចខាតមានទំហំធំដូច្នេះការស្តារឡើងវិញត្រូវធ្វើទៅតាមដំណាក់កាល និងតាមផ្លូវអាទិភាព។
លោកសុខ លូ បានបញ្ជាក់ថា អាជ្ញាធរខេត្តគ្រោងកែលម្អផ្លូវក្នុងក្រុងបាត់ដំបង ដោយរៀបចំឲ្យមានផ្លូវជិះកង់ ផ្លូវថ្មើរជើង រួមទាំងដាំដើមឈើលំអផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


