KPT+
គន្លឹះកសាងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ
ការកសាងទំនាក់ទំនងជាមួយមិត្តរួមការងារដោយភាពវិជ្ជមានបានល្អ នឹងនាំមកនូវសំណាងល្អ សុខភាពផ្លូវចិត្តល្អ និងអត្ថប្រយោជន៍ជាច្រើន។

តើអ្នកត្រៀមខ្លួនដើម្បីចាប់ផ្ដើមបង្កើតទំនាក់ទំនងល្អហើយឬនៅ? ទាំងនេះជាគន្លឹះសាមញ្ញៗ សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ៖
១–ពេលវេលា នៃការទំនាក់ទំនង
រកពេលវេលាសមស្របជជែកពីការងាររបស់អ្នកជាមួយមិត្តរួមការងារ ឬ បង្កើតបរិយាកាសនិយាយពីការចង់អភិវឌ្ឍន៍ខ្លួនបន្ថែម។

មិនគួរអង្គុយស្ងៀមនៅក្នុងតុការិយាល័យរហូតទេ ការធ្វើបែបនេះ នឹងមិនអាចជួយឲ្យបង្កើនភាពជិតស្និទ្ធជាមួយមនុស្សជុំវិញខ្លួនអ្នកឡើយ។ ត្រូវមានភាពស្វាហាប់ និងរហ័សរហួនទៅកាន់មិត្តរួមការងារ។
២–កំណត់ព្រំដែនច្បាស់លាស់
នៅពេលដែលអ្នកបានបង្កើនភាពជិតស្និទ្ធជាមួយមិត្តរួមក្រុមការងារបានខ្លះៗហើយ អ្នកគួរចេះកំណត់ព្រំដែន នៃការទំនាក់ទំនង។

ដ្បិតតែស្គាល់ចិត្តគ្នាបានខ្លះៗមែន ប៉ុន្តែមិនគួរជីកសួរពីរឿងផ្ទាល់ខ្លួនមិត្តរួមក្រុម រឿងគ្រួសារ រឿងអតីតកាល ឬ និយាយពីបញ្ហាមិនល្អនៅកន្លែងការងារដាច់ខាត ការធ្វើបែបនេះនាំឲ្យទំនាក់ទំនងអាចឈានទៅរកភាពអវិជ្ជមាន។ ក្នុងនោះ មានន័យថា ការបង្កើតទំនាក់ទំនងល្អ មិនស្ថិតលើតែការជីកសួរប្រវត្តិរឿងបុគ្គល ឬ និយាយអាក្រក់ពីអ្វីមួយឡើយ។ អ្នកត្រូវរាប់អានមិត្តរួមក្រុមការងារដោយភាពស្មោះត្រង់ ចេះជួយយកអាសាគ្នាទៅវិញទៅមក។ ព្រំដែនទំនាក់ទំនងដែលមានសុខភាពល្អ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងមិត្តភាពការងារ។
៣–រំលងការនិយាយដើម

អ្នកមិនគួរនិយាយដើមមិត្តរួមការងារ ឬបង្កើតនយោបាយនៅក្នុងការិយាល័យជាដាច់ខាត វានឹងនាំឲ្យក្លាយជាការបំផ្លាញទំនុកចិត្តនៅកន្លែងធ្វើការ។
ចៀសវាងការនិយាយអាក្រក់ពីនរណាម្នាក់ នៅពីក្រោយខ្នង។ ប្រសិនបើមានបញ្ហាការងារត្រូវដោះស្រាយ ឬ មិត្តរួមការងារ បានធ្វើអ្វីមួយដែលយល់ថាខុស អ្នកត្រូវប្រឈមមុខនឹងពួកគេដោយផ្ទាល់។ ការពិភាក្សាដោយបើកចំហបែបនេះ នឹងនៅតែរក្សាទំនាក់ទំនង និងបរិយាកាសការងារកាន់តែប្រសើរឡើង។
៤–សរសើរ និងលើកទឹកចិត្ត
នៅពេលមិត្តរួមការងារ សម្រេចកិច្ចការ ហើយទទួលលទ្ធផលល្អ អ្នកត្រូវតែលើកសរសើរពួកគាត់។ ការធ្វើទង្វើបែបនេះ នឹងបញ្ជាក់ថា អ្នកជាមនុស្សមិនច្រណែនពេលឃើញមិត្តរួមក្រុមបានល្អ។

ស្របគ្នានោះដែរ នៅពេលមិត្តរួមការងារធ្វើការមិនទទួលបានលទ្ធផលល្អ បាក់ទឹកចិត្ត អ្នកគួរចេះលើកទឹកចិត្ត ហើយប្រាប់ពីចំណុចដែលអាចជួយពួកគាត់ដើម្បីអភិវឌ្ឍន៍សមត្ថភាពបន្ថែម។
៥–ដឹងគុណ
ពេលមិត្តរួមក្រុមការងារ បានជួយទុក្ខធុរៈ មិនថា តូច ឬធំ អ្នកត្រូវមានការដឹងគុណ និងបង្ហាញការអរគុណចំពោះពួកគាត់។

ការដឹងគុណមនុស្សដែលបានជួយយើង គឺជាទង្វើដ៏ប្រពៃ ហើយពួកគាត់នឹងចងចាំនូវទង្វើល្អរបស់អ្នករហូត៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ