ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក
យោធាមីយ៉ាន់ម៉ា ដែលដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីពីរឆ្នាំមុន ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំយោធាថ្នាក់តំបន់ដែល ប្រទេសថៃ និងសហរដ្ឋអាមេរិក ធ្វើជាសហប្រធាន។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) រយៈពេលប្រាំថ្ងៃ នឹងចាប់ផ្តើមនៅថ្ងៃទី ២០ខែកុម្ភៈ ក្នុងទីក្រុងបាងកក។
លោកវរសេនីយ៍ឯក Martin Meiners អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រាប់កាសែត Myanmar Now ថា យោធាមីយ៉ាន់ម៉ា ត្រូវបានអញ្ជើញដោយអនុលោមតាមពិធីសាររបស់អាស៊ាន។ លោកបន្តថា “ការចូលរួមក្នុងវេទិកាអាស៊ាន គឺកំណត់ដោយរដ្ឋជាសមាជិកអាស៊ាន”។

ក្រៅពីប្រទេសជាសមាជិកទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន, កិច្ចប្រជុំនេះក៏នឹងមានតំណាងមកពីដៃគូសន្ទនាដូចជាអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ រុស្ស៊ី កូរ៉េខាងត្បូង និងអាមេរិកផងដែរ។
អាស៊ាន បានតស៊ូជាមួយរបៀបដោះស្រាយបញ្ហាមីយ៉ាន់ម៉ាជាយូរមកហើយ ខណៈឧត្តមសេនីយ៍កំពុងកាន់អំណាច មិនអាចបង្ហាញផែនការដើម្បីបញ្ចប់អំពើហិង្សាដែលបង្កឡើងដោយរដ្ឋប្រហារថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២១ និងបង្កើតលក្ខខណ្ឌសម្រាប់កិច្ចសន្ទនាបាន។

សមាគមនេះ បានរារាំងអ្នកតំណាងជាន់ខ្ពស់របស់យោធាមីយ៉ាន់ម៉ា មិនឲ្យចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន ប៉ុន្តែក្រោយពេលពីរឆ្នាំនៃការបង្ហូរឈាម ប្រទេសជាសមាជិកមួយចំនួន បាននិងកំពុងអំពាវនាវឲ្យអាស៊ានចូលរួមជាមួយរដ្ឋាភិបាលឯកភាពជាតិ (NUG)។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៧ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធាពីមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ មីយ៉ាន់ម៉ា ដាក់ពន្ធនាគារជនជាតិរ៉ូហ៊ីងយ៉ា ១១២នាក់ ដែលព្យាយាមចាកចេញពីប្រទេស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


