ព័ត៌មានអន្ដរជាតិ
មនុស្សជិត១០០នាក់ លួចប្លន់ និងបោកប្រាស់អ្នកនៅរស់ពីគ្រោះរញ្ជួយដី ក្នុងប្រទេសតួកគី
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសតួកគី Anadolu បានរាយការណ៍ថា មនុស្សចំនួន៩៨នាក់ ត្រូវបានកងកម្លាំងសន្តិសុខចាប់ខ្លួន ជុំវិញការចោទប្រកាន់ថា បានចូលលួចក្នុងអគារដែលខូចខាត រួមទាំងការប្លន់ឬបោកប្រាស់អ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីផងដែរ។

ប្រភពសន្តិសុខបានប្រាប់កាសែតនេះថា ការស៊ើបអង្កេតត្រូវបានធ្វើឡើងទៅលើជនសង្ស័យយ៉ាងតិច៤២នាក់នៅក្នុងខេត្ត Hatay ភាគខាងត្បូងប្រទេសតួកគី ពាក់ព័ន្ធការលួច។
មនុស្ស៤០នាក់ទៀត ត្រូវបានចាប់ខ្លួន ហើយក្រុមសន្តិសុខបានរឹបអូសកាំភ្លើងខ្លីចំនួន៦ដើម កាំភ្លើងវែង៣ដើម គ្រឿងអលង្ការ កាតធនាគារ និងសាច់ប្រាក់មួយចំនួនធំ ពីជនសង្ស័យ។

មនុស្ស២នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួនបន្ទាប់ពីបន្លំជាបុគ្គលិកជំនួយ ហើយព្យាយាមលួចរថយន្តដឹកជំនួយស្បៀងអាហារចំនួន៦គ្រឿង ខណៈ៦នាក់ផ្សេងទៀត ត្រូវចាប់ខ្លួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ជុំវិញការចោទប្រកាន់ថាបានបោកប្រាស់ជនរងគ្រោះតាមទូរស័ព្ទ។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីតួកគីបានឃាត់ខ្លួន ឬចេញដីកាចាប់ខ្លួនចំពោះអ្នកជាប់ពាក់ព័ន្ធក្នុងការសាងសង់អគារដែលបាក់រលំ និងសង្កត់ម្ចាស់កម្មសិទ្ធិក្នុងគ្រោះរញ្ជួយដីសម្លាប់មនុស្សកាលពីសប្តាហ៍មុន។ មនុស្សប្រហែល១៣០នាក់ត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធក្នុងការសាងសង់អគារដែលដួលរលំ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ តួកគី ចាប់ខ្លួនអ្នកម៉ៅការសំណាង់ជាង១០០នាក់ បន្ទាប់ពីគ្រោះរញ្ជួយដី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


