ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន អះអាង បាញ់ទម្លាក់បាឡុងចារកម្មរបស់ រុស្ស៊ី
ប្រព័ន្ធការពារដែនអាកាសនៅជិតទីក្រុងកៀវ បានរកឃើញ និងបាញ់ទម្លាក់បាឡុងចំនួន៦ ដែលគេជឿថា ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យយោធាអ៊ុយក្រែន កាលពីថ្ងៃពុធទី១៥ខែកុម្ភៈ។

យោងតាមលោក Yuri Ignat, បាឡុងដែលត្រូវបានគេឃើញហោះពីលើរដ្ឋធានីអ៊ុយក្រែន ប្រហែលជាត្រូវបានបំពាក់ដោយឧបករណ៍ឈ្លបយកការណ៍ ដើម្បីកំណត់អត្តសញ្ញាណ និងបំផ្លាញប្រព័ន្ធការពារដែនអាកាសរបស់ទីក្រុងកៀវ។
មន្ត្រីទីក្រុងកៀវ ក៏បានប្រកាសនៅលើបណ្តាញ Telegram របស់ពួកគេដែរថា បាឡុងទាំងនោះ ប្រហែលជាមានផ្ទុកកញ្ចក់ជ្រុង និងឧបករណ៍ស៊ើបការណ៍ផ្សេងទៀត។ ពួកគេបានកត់សម្គាល់ថា ការកំណត់ចុងក្រោយនៃឧបករណ៍ទាំងនេះ នឹងធ្វើឡើងបន្ទាប់ពីការសិក្សាអំពីសំណល់វត្ថុដែលបានធ្លាក់ចុះ។

ថ្វីបើទីក្រុងមូស្គូមិនទាន់ធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះក៏ដោយ ប៉ុន្តែលោក Ignat បានប្រាប់ទូរទស្សន៍អ៊ុយក្រែនថា បាឡុងទាំងនេះ អាចជាយុទ្ធសាស្ត្រថ្មីដែលរុស្ស៊ីដាក់ពង្រាយ ដើម្បីការពារស្តុកយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់ខ្លួន។
កាលពីព្រឹកថ្ងៃពុធ ស៊ីរ៉ែនប្រកាសអាសន្នការវាយប្រហារតាមអាកាស បានបន្លឺឡើងពាសពេញទីក្រុងកៀវ បន្ទាប់ពីវត្ថុហោះមិនស្គាល់អត្តសញ្ញាណ ត្រូវបានគេឃើញនៅខាងលើរដ្ឋធានីនេះ។
ភ្លាមៗបន្ទាប់ពីការប្រកាសអាសន្ន ការផ្ទុះត្រូវបានគេឮពាសពេញរដ្ឋធានី។ ក្រោយមក មន្ត្រីទីក្រុងនិយាយថា ប្រព័ន្ធការពារដែនអាកាស បានរកឃើញគោលដៅជាច្រើននៅលើអាកាស ហើយបានបាញ់ទម្លាក់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


