KPT+
គន្លឹះ ៥ យ៉ាងត្រូវដឹង មុនឡើងជិះយន្តហោះលើកដំបូង
ការធ្វើដំណើរតាមផ្លូវអាកាសកាន់តែមានការលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះការរៀបចំធ្វើដំណើរទៅកាន់ព្រលានយន្តហោះគឺជារឿងសំខាន់បំផុត។ ការត្រៀមខ្លួនជាស្រេច នឹងធ្វើឲ្យដំណើរកម្សាន្តកាន់តែរីករាយក្នុងការហោះហើរ ជាពិសេសនឹងផ្ដល់ជាបទពិសោធន៍ដល់យើងថែមទៀត។
ខាងក្រោមនេះគឺជាគន្លឹះ ៥ ដ៏អស្ចារ្យបំផុតសម្រាប់ការធ្វើដំណើរតាមហោះហើរលើអាកាស។
១ ការពិនិត្យមើលលិខិតឆ្លងដែន

ប្រសិនបើអ្នកធ្វើដំណើរទៅក្រៅប្រទេស អ្នកនឹងមិនអាចទៅណាបានដោយគ្មានលិខិតឆ្លងដែននៅនឹងដៃបានទេ ដូច្នេះត្រូវពិនិត្យឱ្យបានពីរដងថាអ្នកមានវានៅក្នុងកាបូបយួរតាមខ្លួនមុនពេលធ្វើដំណើរទៅព្រលានយន្តហោះ។
២ ប្រាកដថាវ៉ាលីរបស់អ្នកមិនលើសទម្ងន់កំណត់

ដើម្បីផ្ដល់ភាពងាយស្រួលនោងដឹងវ៉ាលីសយើងផ្ទុកលើសទម្ងន់ឬអត់ មុនពេលហោះហើររ សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ដែលបានទិញសំបុត្រ ដើម្បីពិនិត្យមើលទំហំឥវ៉ាន់ និងការកំណត់ទម្ងន់ក៏ដូចជាតម្លៃឥវ៉ាន់ផងដែរ។
៣ ខ្ចប់សម្ភារៈសំខាន់ៗនៅក្នុងកាបូបយួររបស់អ្នក

អ្នកគួរតែវេចខ្ចប់សម្ភារៈសំខាន់ៗដូចជា ថ្នាំនិងវ៉ែនតា ឬឯកសារសំខាន់ៗ ក៏ដូចជាកុំព្យូទ័រយួរដៃ កាសស្តាប់ត្រចៀក និងសៀវភៅ ឬទស្សនាវដ្ដីដាក់វានៅក្នុងកាបូបយួរតាមខ្លួនរបស់អ្នក។ ហើយត្រូវចាំថា ប្រសិនបើកាបូបយួរតាមខ្លួនរបស់អ្នកធំពេក មិនអាចដាក់នៅក្រោមកៅអីខាងមុខអ្នក ។
៤ មកដល់អាកាសយានដ្ឋានមុនពីរម៉ោង

ការចាប់យន្តហោះមិនដូចការចាប់ឡានក្រុងទេ ជាការពិតណែនាំឱ្យមកដល់អាកាសយានដ្ឋានយ៉ាងហោចណាស់ពីរ ម៉ោងមុនពេលហោះឡើងសម្រាប់ការធ្វើដំណើរក្នុងស្រុក និងបីម៉ោងសម្រាប់ការធ្វើដំណើរអន្តរជាតិ។
៥ រក្សាអត្តសញ្ញាណប័ណ្ណរបស់អ្នកឱ្យងាយស្រួល

ចំណេញពេលវេលាដោយ មានអត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន ងាយស្រួលដើម្បីគេពិនិត្យមើលនៅពេលអ្នកឈានជើងចូលអាកាសយានដ្ឋានអ្នកនឹងត្រូវការវានៅពេលពិនិត្យកាបូប និងនៅពេលអ្នកឆ្លងកាត់សន្តិសុខជាដើម៕
ប្រែសម្រួល៖នាងតូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


