ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ VOD ជាការប្រមាថដល់រាជរដ្ឋាភិបាល
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជុំវិញការផ្សព្វផ្សាយរបស់វិទ្យុ VOD ដែលជាការផ្សាយនូវព័ត៌មានមិនពិត ពាក់ព័ន្ធនឹងការផ្ដល់ជំនួយដល់ប្រទេសតួកគី ដោយសម្ដេច លើកឡើងថា ជាការប្រមាថដល់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សចំនួន ១,៩៤៦នាក់ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះថា ការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុ VOD ដែលថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគីនោះ មិនមែនជាបញ្ហាឯកឧត្ដម ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបានបង្កើតនូវការមិនជឿទុកចិត្តគ្នា នៅក្នុងរាជរដ្ឋាភិបាល ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ខ្ញុំ ព្រះករុណាខ្ញុំ គួរតែនិយាយបន្តិច ដើម្បីកុំឲ្យមានការប្រមាថមើល ងាយ និងបំបែកផ្ទៃក្នុងគណៈរដ្ឋមន្ត្រី ដែលកន្លងទៅបានកើតឡើងរឿងមួយ ដែលយើងមិនអត់ឱនបានទាល់តែសោះ នោះគឺនៅត្រង់ថា ហ៊ុន ម៉ាណែត ចុះហត្ថលេខាជំនួសឪពុក ដើម្បីបញ្ចេញថវិកាទៅជួយដល់ប្រទេសតួកគី»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា រឿងនេះ ជាការវាយប្រហារ មិនមែនជាបញ្ហាឯកឧត្ដម ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបានបង្កើតនូវការមិនជឿទុកចិត្តគ្នា នៅក្នុងរាជរដ្ឋាភិបាល ហើយខុសជាមួយនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ មិនអាចអត់ឱនឲ្យបានឡើយ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅកម្ពុជា ច្បាប់ថវិកាអនុញ្ញាតឲ្យសម្រាប់តែនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ត្រូវចុះហត្ថលេខា៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១១ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


