ជីវិតកម្សាន្ដ
ដឹងមូលហេតុ Ronaldo ស្រឡាញ់មិត្តស្រីខ្លាំង បាត់មុខមិនបាន
មកទល់នឹងឆ្នាំ២០២៣នេះ ទំនាក់ទំនងស្នេហារវាងកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo និងមិត្តស្រី Georgina បានបន្តជាមួយគ្នាអស់រយៈពេលជាង ៧ឆ្នាំមកហើយ។ ថ្វីត្បិតគូស្នេហ៍នេះមិនទាន់រៀបការស្របច្បាប់ ឬតាមប្រពៃណីលោកខាងលិច ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរពុំធ្លាប់លេចឮរឿងជម្លោះ ព័ត៌មានប្រេះឆា ឬរឿងអាស្រូវ ដែលនាំឱ្យគ្រួសាររងភាពអាម៉ាស់ចំពោះមហាជនឡើយ ខណៈពីមួយថ្ងៃទៅមួយថ្ងៃ Ronaldo និង Georgina កាន់តែផ្អែមល្ហែមជាមួយគ្នាលើសមុន។

តាមពិតមូលហេតុដែលនាំ Ronaldo លង់ស្នេហ៍នឹងមិត្តស្រីបានមកទល់ពេលនេះ ទើបតែត្រូវបានទម្លាយកាលពីពេលថ្មីៗនេះឯង តាមរយៈបទសម្ភាសន៍ជាមួយតារាម៉ូដែលវ័យ ២៩ឆ្នាំ នាង Georgina Rodríguez ។

Georgina និយាយនៅក្នុងបទសម្ភាសន៍មួយថា ជាទូទៅ Ronaldo មិនចូលចិត្តធ្វើម្ហូបនោះទេ ហើយក៏មិនដែលចូលចង្រ្កានម្ដងណាឡើយ ប៉ុន្តែលោកចូលចិត្តបាយម្ហូបនៅផ្ទះ ជាជាងកុម្មង់គេ ឬចេញទៅញ៉ាំនៅខាងក្រៅ។ ដោយសារតែបែបនេះទើប Georgina បានក្លាយជាស្ត្រីមេផ្ទះយ៉ាងល្អ ដោយនាងតែងតែចម្អិនម្ហូបអាហារដោយផ្ទាល់ជូនមិត្តប្រុសសំណព្វ និងកូនៗ។

ក្រោយស្ដាប់ការចែករំលែករបស់មិត្តស្រី Ronaldo អ្នកគាំទ្រជាច្រើនអាចស្មានដឹងថា ខ្សែប្រយុទ្ធវ័យ ៣៨ឆ្នាំ ពិតជាចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ ដែលធ្វើដោយដៃមិត្តស្រីរបស់លោក ជាជាងបាយក្រៅ ហើយនេះទំនងជាមូលហេតុដែលនាំឱ្យកំពូលកីឡាករព័រទុយហ្គាល់ លង់ស្រឡាញ់មិត្តស្រី បាត់មុខមិនបាន។ មិនតែប៉ុណ្ណោះ កីឡាករបាល់ទាត់រូបនេះ កម្រចូលរួមកម្មវិធីសាធារណៈធំៗ ដោយគ្មានវត្តមានមិត្តស្រីនោះឡើយ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ ទើបដឹងរឿង! Ronaldo បានព្យាយាមឃាត់ Aboubakar ពីការចាកចេញពី Al-Nassr ដោយសារវត្តមានរបស់គេ
ចុចអាន៖ ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន