ជីវិតកម្សាន្ដ
អតីតនាយកផលិតកម្ម YG រំពឹងថា Chiquita សមាជិក BABYMONSTER អាចជំនួសតំណែង Lisa
សមាជិកក្រុម BABYMONSTER នាង Chiquita ដែលទើបពន្លកថ្មីក្នុងផលិតកម្ម YG Entertainment ត្រូវបានលោក Yang Hyun Suk អតីតនាយកប្រតិបត្តិផលិតកម្ម លើកសរសើរពីសមត្ថភាព និងទេពកោសល្យធម្មជាតិរបស់នាង ព្រមទាំងរំពឹងថា តារាស្រីដើមកំណើតថៃរូបនេះ អាចជំនួសតំណែង Lisa នាពេលអនាគត។

ដើម្បីជួយផ្សព្វផ្សាយឱ្យអ្នកគាំស្គាល់សមាជិកទាំងប្រាំពីរនៃក្រុម BABYMONSTER ផលិតកម្ម YG Entertainment បាននិងកំពុងបញ្ចេញវីដេអូណែនាំចំណុចពិសេសៗនៃសមាជិកទាំងអស់ ដែលក្នុងចំណោមនោះមានតារាចម្រៀងជនជាថៃតិម្នាក់ផងដែរ នោះគឺ Chiquita ។

នៅក្នុងវីដេអូ អតីតនាយកប្រតិបត្តិ និងជាស្ថាបនិក YG Entertainment លោក Yang Hyun Suk បានពោលសរសើរជំនាញធម្មជាតិរបស់ Chiquita ដោយលើកឡើងថា ទោះបីជាមានពេលហ្វឹកហាត់ខ្លីបំផុត ប៉ុន្តែ Chiquita ជាសមាជិកដ៏ពោរពេញដោយទេពកោសល្យ មិនអាចមើលរំលងនោះទេ។ មិនតែប៉ុណ្ណោះ សូម្បី Lalisa សមាជិកក្រុម BLACKPINK ក៏បានសរសើរសមត្ថភាពរបស់ Chiquita ផងដែរ ទោះបីជានាងមានពេលហ្វឹកហាត់តិចជាងគេ ប៉ុន្តែសមត្ថភាពរបស់នាង មិនចាញ់គេឡើយ។

នៅចុងបញ្ចប់នៃវីដេអូ លោក Yang Hyun Suk បានថ្លែងពីពីចំណាប់អារម្មណ៍ និងក្ដីរំពឹងលើ Chiquita ថា នាងអាចនឹងទទួលបានប្រជាប្រិយភាពទូទាំងពិភពលោកដូច Lisa ក្នុងពេលអនាគត។


យ៉ាងណាមិញ ចំណាប់អារម្មណ៍ និងការប្រៀបធៀបរបស់អតីតនាយក YG មិនត្រូវហ្វេនគាំទ្រឡើយ ដោយពួកគេបានសម្ដែងការខកចិត្ត ហើយនាំគ្នាលើកឡើងថា ការប្រៀបធៀបនេះអយុត្តិធម៌ចំពោះ Chiquita ខណៈទេពកោសល្យរបស់នាងមិនទាន់បង្ហាញនៅឡើយទេ។ បន្ថែមពីលើនេះ ពួកគេមិនចង់ឱ្យសមាជិក BABYMONSTER ផ្សេងទៀតមានសម្ពាធ ក្នុងការដើរតាមគម្រូរបស់ BLACKPINK នោះទេ ព្រោះសមាជិកទាំងអស់អាចបង្កើតមានអត្តសញ្ញាណរបស់ខ្លួន ជាជាងយកតម្រាប់តាមគេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុមហ៊ុន HYPE ក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតក្នុងផលិតកម្ម SM
ចុចអាន៖ Jisoo ក្លាយជាតារា K-pop ដំបូងគេ បង្ហាញមុខលើទស្សនាវដ្ដីម៉ូដបារាំងដ៏ល្បីល្បាញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


