ព័ត៌មានអន្ដរជាតិ
ខួបគម្រប់ ១ ឆ្នាំ អ៊ុយក្រែន បញ្ចេញក្រដាសប្រាក់ថ្មី បង្ហាញពីឧក្រិដ្ឋកម្មសង្គ្រាមរបស់ រុស្ស៊ី
ធនាគារកណ្តាលរបស់ប្រទេសអ៊ុយក្រែនបានបង្ហាញក្រដាសប្រាក់ថ្មី ២០ រីវញៀ (ស្មើ ០.៥៤ ដុល្លារ) កាលពីថ្ងៃព្រហស្បតិ៍ ក្នុងខួបគម្រប់ ១ ឆ្នាំនៃប្រតិបត្តិការសឹករបស់រុស្ស៊ី ។

ផ្នែកម្ខាងនៃក្រដាសប្រាក់ថ្មីនេះបង្ហាញពីរូបទាហាន ៣ នាក់កំពុងលើកទង់ជាតិអ៊ុយក្រែន ខណៈនៅម្ខាងទៀតមានរូបភាពដៃទាំងសងខាងចងជាប់គ្នាដោយស្កុត ដោយចង់សំដៅចំពោះការប្រព្រឹត្តឧក្រិដ្ឋសង្គ្រាម ដែលទីក្រុងកៀវបានចោទប្រកាន់ទៅដល់កងកម្លាំងរុស្ស៊ី ។
លោក Andriy Pyshnyi ទេសាភិបាលធនាគារជាតិនៃអ៊ុយក្រែនបាននិយាយថា “ដើម្បីប្រារព្ធខួប ១ ឆ្នាំនៃសង្រ្គាម យើងបានសម្រេចចិត្តបញ្ចេញក្រដាសប្រាក់ថ្មីនេះចំនួន ៣០ ម៉ឺនសន្លឹក ដើម្បីចរាចរណ៍នៅលើទីផ្សារ បន្ទាប់ពីធនាគារបានចំណាយពេលប្រហែល ៨ ខែដើម្បីរចនា និងផលិតវាឡើង” ។

លោក Pyshnyi បញ្ជាក់ទៀតថា “ធនាគារក៏គ្រោងនឹងបោះពុម្ភក្រដាសប្រាក់ថ្មីៗបន្ថែមទៀតផងដែរ ដើម្បីផ្ដល់នូវភស្តុតាង ក៏ដូចជាការកត់ត្រាទុកអំពីសង្គ្រាមដ៏ឃោរឃៅមួយនេះ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានដល់ខួប ១ ឆ្នាំហើយ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប្រកាសបើកការវាយលុកលើរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ៕



ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Reuters
ចុចអាន ៖ អ៊ុយក្រែន អះអាងថា រុស្ស៊ី ទើបតែប្រើមីស៊ីលជំនាន់ឆ្នាំ ៦០ ប៉ុណ្ណោះ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ