ជីវិតកម្សាន្ដ
បែកធ្លាយ Lady Gaga ធ្លាប់ត្រូវគេប្លន់ឆ្កែសំណព្វចិត្ត
ស្ត្រីម្នាក់កំពុងប្ដឹង Lady Gaga ពីបទមិនផ្ដល់ប្រាក់រង្វាន់ ៥០ ម៉ឺនដុល្លារតាមពាក្យសន្យា ការពិតជាអ្នកផ្សំគំនិតជាមួយចោរប្លន់ឆ្កែពូជ French Bull របស់ Gaga សោះ ។
Jennifer McBride អះអាងថាតារាចម្រៀងប៉ុប Gaga សន្យាឲ្យប្រាក់ ៥០ ម៉ឺនដុល្លារដល់ខ្លួនដោយមិនសួរអ្វីទាំងអស់បើឆ្កែនៅមានសុវត្ថិភាពនិងគ្មានរបួស ។

ត្រលប់ទៅកាន់ខែកុម្ភៈ ឆ្នាំ ២០២១ វិញ Ryan Fischer អ្នកបណ្ដើរឆ្កែឲ្យ Lady Gaga ត្រូវចោរបាញ់ប្លន់ឆ្កែពីរក្បាលគឺ Koji និង Gustav ។ McBride និយាយថានាងបានប្រគល់ឆ្កែឲ្យ Gaga នៅស្ថានីយសហគមន៍អូឡាំពិក LAPDក្នុងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ពីរថ្ងៃបន្ទាប់ពីការប្លន់ ។

ក្រោយមក McBride ត្រូវជាប់ទោសពីបទផ្សំគំនិតជាមួយចោរព្រោះទទួលរបស់ដែលបានលួច និងបណ្ដាលឲ្យមានឧក្រិដ្ឋកម្មកើតឡើង ប៉ុន្តែនាងអាចរស់នៅក្រៅគុករយៈពេល ២ ឆ្នាំស្ថិតក្រោមការត្រួតពិនិត្យហើយនឹងដោះលែងបើចេះកែកំហុស ។
យ៉ាងណាមិញ McBride នៅតែមិនសុខចិត្តនោះទេ នាងកំពុងទាមទារប្រាក់ច្រើនជាងមុនដល់ទៅ ១ លានដុល្លារថែមទៀតពី Gaga ដោយសារគាត់កុហក ។

សូមបញ្ជាក់ដែរថា ខណៈលោក Fischer កំពុងបណ្ដើរឆ្កែបីក្បាលឲ្យ Gaga នៅទីក្រុងឡូសអេនជែលឡែស លោកត្រូវចោរជាច្រើននាក់ប្លន់ឆ្កែនិងបាញ់ចំទ្រូងបណ្ដាលឲ្យចូលពេទ្យទៀតផង ។

ចំណែកលោក James Howard Jackson ដែលប៉ូលិសសន្មតថាជាចោរប្លន់វិញក៏ត្រូវជាប់គុករយៈពេល ២១ ឆ្នាំបានសម្រេចពីបទប៉ុនប៉ងធ្វើមនុស្សឃាត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រូបចម្លាក់សុនខរបស់ម្ចាស់ក្សត្រី Elizabeth II លក់ខាតខ្លាំង ក្នុងការដាក់ដេញថ្លៃ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


