ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ អតីតបុគ្គលិក VOD ដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋ ជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឲ្យដឹងថា មានអតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៥នាក់ហើយ បានដាក់ពាក្យស្នើសុំចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល ខណៈនៅថ្ងៃទី ២៨ ខែកុម្ភៈនេះ ជាថ្ងៃចុងក្រោយសម្រាប់ការទទួលពាក្យ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈនេះថា គិតត្រឹមល្ងាចថ្ងៃចន្ទម្សិញមិញនេះ មានអតីតបុគ្គលិកវិទ្យុ VOD ចំនួន ២៥នាក់ហើយ បានដាក់ស្នើសុំចូលបម្រើការងារ ក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល (ក្របខណ្ឌរដ្ឋ) នៅក្រសួងមុខងារសាធារណៈ។

ពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំចូលបម្រើការងាររដ្ឋ របស់អតីតបុគ្គលិកវិទ្យុ VOD នេះ លោក មាស សុភ័ណ្ឌ យល់ឃើញថា នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលមិនបន្តបណ្តោយខ្លួនឲ្យក្លាយទៅជាឧបករណ៍របស់គេ ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ។
អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ បន្ថែមទៀតថា នេះក៏ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការចាប់យកឱកាសដ៏កម្រ ឬឱកាសមាស ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការ ក្រោមការយកចិត្តទុកដាក់ សណ្តោសប្រណី និងខ្វល់ខ្វាយពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ។
គួររំលឹកថា កាលពីថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ក្របខណ្ឌរដ្ឋជូនបុគ្គលិក វិទ្យុ VOD ដែលបាត់បងការងារ ក្រោយវិទ្យុនេះត្រូវបានបិទដោយសារផ្សាយព័ត៌មានមិនពិត។
ក្នុងនោះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ឈប់ទទួលពាក្យពីអតីតបុគ្គលិកវិទ្យុ VOD ស្នើសុំចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង០០នាទីល្ងាច។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា វិទ្យុ VOD គ្មានថ្ងៃរស់ឡើងវិញឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


