ព័ត៌មានជាតិ
អ្នកនាំពាក្យបដិសេធព័ត៌មានថាកងទ័ពឆត្រយោង ម្នាក់ធ្លាក់ស្លាប់

កងទ័ពឆត្រយោង ២នាក់រងបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ធ្លាក់ឆត្រយោងនៅអង្គភាពឆត្រយោង។ លោក អ៊ុន សុវណ្ណ អ្នកនាំពាក្យរងក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់កម្ពុជាថ្មីមុននេះបន្តិចថា ហេតុការណ៍នេះ កើតឡើងនៅអង្គភាពឆ័ត្រយោង ខេត្តកំពង់ស្ពឺ ដោយសារតែខ្យល់ហើយធ្លាក់មក សន្លប់ មិនដូចការផ្សព្វផ្សាយថាស្លាប់នោះទេ។
លោកបញ្ជាក់ថា ចំពោះមូលហេតុ គឺការលោតមកជិតដល់ហើយ ធ្លាក់ខុសទំនងបច្ចេកទេស បណ្តាលឲ្យសន្លប់ មិនមានស្លាប់ដូចការផ្សព្វផ្សាយនោះទេ។
យោងតាមបញ្ជាការដ្ឋានទ័ពពិសេស បានបញ្ជាក់ថា ជនរងគ្រោះកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ មិនទាន់អាចបញ្ជាក់ថាស្លាប់ ឬយ៉ាងណានោះទេ។
ទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ បញ្ជាករដ្ឋានទ័ពពិសេសលើកឡើងថា” សូមជំរាបជូន ឯកឧត្តម ឈុំ សុជាតិ និងបងប្អូនក្នុងបណ្តាញសង្គម FACEBOOK ទាំងអស់អោយបានជ្រាបថាកម្មវិធីលូតឆត្រព្រឹកមិញពិតជាមានអ្នកគ្រោះថ្នាក់ពិតប្រាកដមែនតែអ្នករងគ្រោះពេលនេះកំពុងតែចូលបន្ទប់សង្រ្គោះបន្ទាន់ សូមបងប្អូនកុំជ្រួលច្របល់ក្រុមការងារយើងមិនទាន់បានពត៌មានជាក់លាក់ទេ សូមអរគុណ”៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ